លោក Lee Jae Myung ជាបេក្ខជនតំណាងបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង ជាប់ឈ្នោះការបោះឆ្នោតជាប្រធានាធិបតីនាពេលខាងមុខ

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី២៩ មេសា ២៥
អន្តរជាតិ៖ គណបក្សប្រឆាំងចម្បងរបស់ប្រទេសកូរ៉េខាងត្បូង Democratic Party បានសម្រេចជ្រើសរើស លោក Lee Jae Myung ដែលជាអតីតប្រធានបក្សនេះផ្ទាល់ ដើម្បីជាបេក្ខជនតំណាងរបស់ខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនអាណត្តិដែលគ្រោងរៀបចំឡើងនៅថ្ងៃទី៣ ខែមិថុនា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងការស្ទង់មតិជាបន្តបន្ទាប់ច្រើនសប្តាហ៍កន្លងមកនេះ លោក Lee បានបន្តនាំមុខគេក្នុងគម្លាតពិន្ទុ ២ខ្ទង់ បើធៀបនឹងបេក្ខជនមកពីគណបក្សកាន់អំណាច People Power Party។ ក្នុងសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនតំណាងរបស់គណបក្ស Democratic Party លោក Lee បាននិយាយថា ចាប់ពីពេលនេះទៅលោកមិនមែនត្រឹមតែជាបេក្ខជនរបស់ Democratic Party ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេក្ខជនសម្រាប់ប្រជាជនកូរ៉េខាងត្បូងគ្រប់រូប ដែលប្រាថ្នាចង់ឱ្យប្រទេសរួចផុតពីវិបត្តិ ហើយស្វែងរកការរួបរួមជាតិ និងសុភមង្គលផងដែរ។ លោក Lee បានប្តេជ្ញាថា នឹងពង្រឹងបន្ថែមទៀតនូវសមត្ថភាពការពារជាតិរបស់កូរ៉េខាងត្បូង ហើយប្រឹងប្រែងធ្វើយ៉ាងណាឱ្យប្រទេសក្លាយជាអ្នកនាំមុខគេក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ និងជាប្រទេសប្រជាធិបតេយ្យគំរូមួយ។ គួរបញ្ជាក់ថា ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ លោក Lee បានចាញ់ក្នុងគម្លាតសំឡេងគាំទ្រត្រឹមតែបន្តិចប៉ុណ្ណោះ។ ការបោះឆ្នោតនាពេលនោះត្រូវបានទទួលជ័យដោយ លោក Yoon Suk Yeol មកពីគណបក្ស People Power Partyជាអ្នកឈ្នះ។ លោក Yoon ត្រូវបានតុលាការធម្មនុញ្ញដកតំណែងជាផ្លូវការ ក្នុងខែមេសានេះ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក កាលពីចុងឆ្នាំមុន៕