កម្ពុជានិងប៊ុលហ្គារីជំរុញឱ្យមានការផ្សាយព័ត៌មានរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ

009 | ថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2025

 វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

លោក KRISTINA TENEVAនាយកប្រតិបត្តិ (CEO) នៃអង្គភាពសារព័ត៌មាន NOVINATAរបស់ប្រទេសប៊ុលហ្គារីនៅទី១៧ ខែមិថុនា ឆ្នាំ២០២៥បានដឹកនាំសហការី ជួបជាមួយ ឯកឧត្តមជា ច័ន្ទបរិបូរណ៍ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីដើម្បីពិភាក្សាអំពីការពង្រឹងសហប្រតិបត្តិការផ្សាយព័ត៌មាន និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។

ឯកឧត្តមជា ច័ន្ទបរិបូរណ៍ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប៊ុលហ្គារីបានមានប្រសាសន៍ថា ចំណុចសំខាន់នៃកិច្ចពិភាក្សាគឺកិច្ចព្រមព្រៀងថ្មីរបស់អគ្គរដ្ឋទូតជាមួយសារព័ត៌មាន AKP និង BTA ដែលមានគោលដៅបង្កើនការផ្សាយព័ត៌មានរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានពិភាក្សាយុទ្ធសាស្ត្រសម្រាប់ការផ្សាយអត្ថបទសារព័ត៌មានរវាងប្រទេសកម្ពុជា និងប៊ុលហ្គារី ដើម្បីឱ្យព័ត៌មាន ទៅកាន់អ្នកស្ដាប់ព័ត៌មានទាំងពីរប្រទេស។

ឯកអគ្គរដ្ឋទូតបញ្ជាក់ថា ការចងសម្ព័ន្ធនេះ ដើម្បីឱ្យការផ្សាយព័ត៌មានត្រូវបានជោគជ័យ និងជួយដល់ការយល់ដឹងទុកចិត្តរវាងប្រទេសទាំងពីរ។ ដោយមានចក្ខុវិស័យរួម ភាគីទាំងពីរបានបង្កើតដំណាក់កាលសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងផ្នែកសារព័ត៌មាន វប្បធម៌ និងអាជីវកម្ម ដើម្បីពង្រឹងមិត្តភាពរវាងប៊ុលហ្គារី និងកម្ពុជា។

ក្រៅពីផ្នែកសារព័ត៌មាន កិច្ចប្រជុំនេះក៏បានផ្ដោតទៅលើឱកាសសហប្រតិបត្តិការវប្បធម៌ ទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ។ អ្នកចូលរួមបានពិភាក្សាពីវិធីបង្កើតឱកាសទីផ្សារសម្រាប់ផលិតផលពីប្រទេសកម្ពុជា និងប៊ុលហ្គារី ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ច។

នៅក្នុងឱកាសនោះ លោក KRISTINA TENEVA បានបង្ហាញពីការចង់បង្កើតប្រព័ន្ធចែករំលែកព័ត៌មានដែលមានស្ថិរភាព ដើម្បីឱ្យព័ត៌មានអាចឆ្លងឆ្លើយរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងសម្បូរបែបក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសជំរុញការផ្សាយនូវព័ត៌មានដល់ប្រជាជននៃប្រទេសទាំងពីរ៕

កម្ពុជានិងប៊ុលហ្គារីជំរុញឱ្យមានការផ្សាយព័ត៌មានរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ
កម្ពុជានិងប៊ុលហ្គារីជំរុញឱ្យមានការផ្សាយព័ត៌មានរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ
កម្ពុជានិងប៊ុលហ្គារីជំរុញឱ្យមានការផ្សាយព័ត៌មានរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ