ក្នុងរយៈពេល១ឆ្នាំ១០ខែ ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី

Narith | ថ្ងៃទី 19 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៩ ៦ ២០២៥

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តបេសកកម្មពីថ្នាក់ដឹកនាំជំនាន់មុន ហើយក្នុងរយៈពេល១ឆ្នាំ១០ខែ ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាបន្តបន្ទាប់ បើទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើនយ៉ាងណាក្តី។

ក្នុងពិធីបើកវិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការបន្តបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈពីថ្នាក់ដឹកនាំជំនាន់មុន ពោលគឺតាំងពីយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ ដោយគ្រាន់តែសម្រួចមុំ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យក «ការកែទម្រង់ និងអភិបាលកិច្ច» ជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ និងបានចាត់ទុក «កំណែទម្រង់រដ្ឋបាល សាធារណៈ គឺជាបេះដូងនៃការធ្វើកំណែទម្រង់ និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល»។
ឯកឧត្តម បានបន្តថា ដើម្បីជំរុញការអនុវត្តការងារកែទម្រង់ឱ្យមានស័ក្តិសិទ្ធិភាព គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) ត្រូវបានបង្កើតឡើង ដោយមាន សម្តេចមហាបវរធិបតី ជាប្រធាន និងមានក្រសួងមុខងារសាធារណៈជាអនុប្រធានប្រចាំការ និងជាលេខាធិការដ្ឋាន ក្នុងការដឹកនាំអនុវត្តនូវវិធានការគន្លឹះជាអាទិភាពចំនួន៣ រួមមាន៖ វិធានការគន្លឹះទី១ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្រ្តីចូលបម្រើការងារ ប្រកប ដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ វិធានការគន្លឹះទី២ គឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ និង វិធានការគន្លឹះទី៣ គឺការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ឯកឧត្តម បានកត់សម្គាល់ថា រយៈពេល១ឆ្នាំ១០ខែ ក្នុងនាមជាសេនាធិការឱ្យ គ.វ.រ. ក្រសួងមុខងារសាធារណៈបានសម្រេចសមិទ្ធផលធំៗជាច្រើន។ ក្នុងនោះ តាមរយៈវិធានការគន្លឹះទី១ ក្រសួងមុខងារសាធារណៈបានដឹកនាំការប្រឡងជ្រើសរើសមន្រ្តីរាជការសម្រាប់ក្រសួង-ស្ថាប័នចំនួន ៩ដង ស្មើនឹង ៤៤លើក ជ្រើសរើសបានមន្រ្តីចំនួន ៤,២០៣នាក់ ក្នុងចំណោមបេក្ខជនជិត ២៣ម៉ឺននាក់។ រីឯការអនុវត្តវិធានការគន្លឹះទី២ ក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមពីការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័នទាំង៣១ (អនុវត្តចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤) ដោយឈរលើស្មារតីភាពជាម្ចាស់ បុរេសកម្ម សកម្ម និងការទទួលខុសត្រូវខ្ពស់តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «រៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ»។ 
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់កម្រិតថ្នាក់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារយ៉ាងសកម្ម ស្វាហាប់ និងមោះមុត ប្រកបដោយទំនួលខុសត្រូវ។ ក្នុងនោះឯកឧត្តមបានកត់សម្គាល់ដែរថា “ទោះបីការងារកំណែទម្រង់ មានភាពស្មុគស្មាញច្រើន តែក្រសួងមុខងារសាធារណៈ ក៏បានសម្រេចលទ្ធផលជាច្រើនបន្តបន្ទាប់។ សម្តេចមហាបវរធិបតី ក៏បានលើកឡើងដែរថា «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់បួន៖ ១.ចក្ខុវិស័យច្បាស់លាស់ ២.ការបេ្តជ្ញាចិត្តខ្ពស់ ៣.ការចូលរួមដោយស្មោះត្រង់ និង៤.ការលះបង់»។”
គួរបញ្ជាក់ដែរថា វិបស្សនាស្តីពី «ការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងការធ្វើជំរឿនមន្រ្តីរាជការ» រយៈពេលមួយថ្ងៃពេញ រៀបចំឡើងក្នុងគោលបំណងដើម្បី (១)ផ្សព្វផ្សាយអំពីទស្សនវិស័យច្បាស់លាស់ និងសមិទ្ធផលការងារដែលសម្រេចបាន ក្នុងការអនុវត្តការងារកំណែទម្រង់ដែលសម្រេចបាន ជម្រាបជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ (២)ជាវេទិកាពិភាក្សាស្វែងរកធាតុចូលបន្ថែមលើ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ផលជះនានា វិធានការដំណោះស្រាយ និងសំណូមពរការងារផ្សេងៗ (៣)តម្រង់ទិសការងារឆ្ពោះទៅមុខ ដើម្បីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ឈរលើស្មារតី មូលដ្ឋានដូចគ្នា អនុវត្តការងារកាន់តែស្រុះគ្នា និងស៊ីសង្វាក់គ្នា៕