វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ​

Narith | ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ចន​ ណារិទ្ធ​
​   ភ្នំពេញ៖វគ្គបណ្តុះបណ្តាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ រយៈពេល​មួយថ្ងៃដែលមានទាំងការធ្វើបទបង្ហាញ និងសួរសំណួរ ចម្លេីយ ធ្វើឱ្យមន្ត្រីដែលទទួលការបណ្តុះបណ្តាលទទួលបានចំណេះដឹងជាង៨០%។
  វគ្គបណ្តុះបណ្តាលនេះបាន បិទបញ្ចប់នាល្ងាចថ្ងៃទី២៤ មិថុនាឆ្នាំ២០២៥នៅសាលារាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសដ្ឋមន្ត្រីទទួលបេសកកម្មពិសស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល និងលោក​ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីនៅថ្នាក់ក្រោមជាតិជិត២០០នាក់។
  វគ្គបណ្តុះបណ្តាលនេះបានបង្រៀននិងចែករំលែក តួនាទី ភារកិច្ចមន្ត្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ការរៀបចំវេទិកាសាធារណៈ រៀបចំទម្រង់របាយការណ៍អំពីសកម្មភាពការងារចុះមូលដ្ឋានរាជធានីជាដើម។
   ឯកឧត្តម សក់ សេដ្ឋា បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង  គឺដើម្បីពង្រឹងសមត្ថភាព ដល់មន្ត្រីលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ពាក់ព័ន្ធនឹងតួនាទី ភារកិច្ច របៀបរបបការងាររបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារចុះមូលដ្ឋានឱ្យបានត្រឹមត្រូវ និងមានគុណភាព កាន់តែល្អប្រសើរជាងមុន។
  ឯកឧត្តម សក់ សេដ្ឋា បានបន្តថា៖ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនាពេលកន្លងមក រាជរដ្ឋាភិបាលបាន ចាត់តាំងសមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការ នៅថ្នាក់ក្រោមជាតិ ឱ្យបង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ហើយការបង្កើតឱ្យមានក្រុមការងារនេះ គឺដើម្បីពង្រឹង អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច បានបំរើប្រជាពលរដ្ឋចំគោលដៅដែលពួកគាត់ចង់បាន៕