ក្រុមវេជ្ជសាស្ត្រសម្តេចតេជអញ្ជើញចុះមកពិនិត្យនិងព្យាបាល ដោយឥតគិតថ្លៃជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែល កំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងវត្តពោធិ៥០០០

009 | ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

ក្រុម វេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំដោយ ឯកឧត្តម វេជ្ជបណ្ឌិត លី សុខី ប្រធាន ប្រតិបត្តិក្រុមវេជ្ជសាស្ត្រ សម្តេចតេជោតំណាង ដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ និងជាអគ្គនាយកវិទ្យុនិងទូរទស្សន៍បាយ័ន នាថ្ងៃទី ០៦ ខែកក្កដាឆ្នាំ ២០២៥ នេះ បានចុះមកពិនិត្យនិងព្យាបាល ដោយឥតគិតថ្លៃជូនដល់ បងប្អូនប្រជាពលរដ្ឋ ដែល កំពុងស្នាក់នៅបណ្ដោះអាសន្ននៅក្នុងវត្តពោធិ៥០០០ ដើម ស្ថិតនៅភូមិ គូលែនត្បូង ឃុំ គូលែនត្បូង ស្រុក គូលែនខេត្តព្រះវិហារ ព្រមទាំងមាននាំយកសម្ភារៈមួយចំនួនដែលជាតម្រូវការចាំបាច់របស់មណ្ឌល ជាអំណោយរបស់លោកជំទាវ ហ៊ុន ម៉ាណា មកជូនមណ្ឌលសុវត្ថិភាពក្នុងវត្តពោធិ៥០០០ ដើម ផងដែរ ។
មានវត្តមានចូលរួមក្នុងឱកាសនោះរួមមាន លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរដែនដី កងកម្លាំងទាំង៣ យុវជន កាកបាទក្រហមកម្ពុជា និង សហភាពសហព័ន្ធយុវជន ស្រុក គូលែន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ឯកឧត្តម វេជ្ជបណ្ឌិត លី សុខី បានលើកឡើងថា ការ ព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃគឺជាការយកចិត្ត ទុកដាក់ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ក្នុងការ លើកកម្ពស់សុខភាព របស់ប្រជាពលរដ្ឋ ដែលបាន ជម្លៀសខ្លួនមកស្នាក់នៅក្នុងវត្ត ពោធិ៥០០០ដើម។

ទាំងនេះក៏បញ្ជាក់អោយឃើញពីការចូលរួម ដោយស្ម័គ្រស្មោះអស់ពីចិត្តរបស់ក្រុម វេជ្ជសាស្ត្រ សម្តេចតេជោ ដែលបានចុះមកពិនិត្យព្យាបាលជំងឺនៅក្នុងឱកាសនេះ ជាការចូលរួមចំណែកយ៉ាងធំធេងជាមួយ បងៗ ជាកងកម្លាំង ដែលបានឈរជើងការពារទឹកដី នៅសមរភូមិមុខដែលបានលះបង់ កម្លាំងកាយចិត្ត ហ៊ានប្តូរជីវិតដើម្បីការពារទឹកដី ពីការឈ្លានពាន របស់ បច្ចាមិត្រ និងបានជម្លៀស ក្រុមគ្រួសារ អោយមកស្នាក់នៅក្នុងតំបន់សុវត្ថិភាព វត្តពោធិ៥០០០ដើមនេះ។
ទន្ទឹមនឹងនេះឯកឧត្តមបានកោតសរសើរនិង ថ្លែងអំណរគុណជាអនេកដល់អាជ្ញាធរ ខេត្តព្រះវិហារដែល បានជួយសម្របសម្រួល អោយក្រុមការងារបានចុះមកពិនិត្យនិងព្យាបាលជូនដល់ប្រជាពលរដ្ឋនា នាពេលនេះ។

ក្នុងឱកាសនេះផងដែរ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានគោរពជូនពរនិងថ្លែងអំណរគុណ ដល់ ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ ក្រោមការ ណែនាំរបស់ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដែលបាន ចំណាយពេលវេលា កម្លាំងកាយចិត្ត ព្រមទាំង សម្ភារៈ ប្រើប្រាស់ និង ថ្នាំពេទ្យ ជាច្រើនមុខ ចុះមកពិនិត្យព្យាបាល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តពោធិ៥០០០ ដើមនេះ។ ហើយលោក ជឿជាក់ថា ប្រជាពលរដ្ឋពិតជាបានសប្បាយចិត្ត ដោយទទួលបាន នូវការ មើលថែនិងព្យាបាលដោយឥតគិតថ្លៃ ពីសំណាក់ ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នាឱកាសនេះ និងពិតជា ទទួលបាននូវសុខុមាលភាព កាន់តែល្អប្រសើរបន្ថែមទៀត។

ក្រោយពីបាន ធ្វើការពិនិត្យព្យាបាល អស់រយៈពេល៧ម៉ោង ចាប់ពីម៉ោង ៧.៣០នាទី ព្រឹករហូតដល់ម៉ោង ២.៣០ នាទីរសៀលជាលទ្ធផល ទទួលបានរួមមាន៖ពិនិត្យព្យាបាលរោគស្ត្រី ១៧០នាក់ សម្ភពនិងអេកូសាស្ត្រ ១១៤នាក់ ពិនិត្យនិងព្យាបាលធ្មេញ ១២៤ នាក់ លាបថ្នាំការពារធ្មេញ ២១៣នាក់ និងចែករទេះជនពិការ១០គ្រឿង ធុងសំរាមធំ២០ ធុង សាប៊ូ សំអាតបន្ទប់ទឹក១២០គីឡូ ច្រាស់ដុសបន្ទប់ទឹក៥០ឈុត ថ្នាំនិងច្រាស់ដុសធ្មេញ២៥០០នាក់ អំបោស ធាងដូង និងប្រដាប់កិប ៥០ឈុត។