សម្តេចធិបតី៖ ការចុះបូជនីយដា្ឋនចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក មានសារៈសំខាន់បំផុត ក្នុងស្មារតីចងចាំជាសកល មិនចំពោះតែកម្ពុជាឡើយ

Narith | ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១៨/៧/២០២៥)

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចុះបូជនីយដា្ឋនចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅ របស់ប្រជាជនខ្មែរគ្រប់រូប និងមានសារៈសំខាន់បំផុត នៅក្នុងស្មារតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍នៃការចុះ «បូជនីយដា្ឋនចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងឱកាសនោះ សម្តេចធិបតី បានគូសបញ្ជាក់ថា នយោបាយឈ្នះ ឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរ នូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានា ដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិកម្ពុជា នាអំឡុងជាង៥០០ឆ្នាំចុងក្រោយមកនេះ ។
បន្ថែមលើនេះ សម្តេចធិបតី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបបខ្មែរក្រហម ពីសហគមន៍អន្តរជាតិតាមរយៈជោគជ័យ ការបង្កើតសាលាក្តីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២២ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ ។
 "ពីវាលពិឃាត មកជាទឹកដីនៃសន្តិភាព ការចុះបូជនីយដា្ឋនចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅ របស់ប្រជាជនខ្មែរគ្រប់រូប និងមានសារៈសំខាន់បំផុត នៅក្នុងស្មារតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជា នោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពនឹកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សាររបស់កម្ពុជា ប៉ុន្តែក៏ជាភស្តុតាង នៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុត របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីធានាជាអមតនូវស្មារតីចងចាំ ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ នៃការថែរក្សាសន្តិភាព និងជារតនៈវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជា"៕