ការឆ្លងជំងឺ Covid-19 បានកើនឡើងជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍នេះ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១

MC. អង្គការសុខភាពពិភពលោកបាននិយាយថា ចំនួននៃការឆ្លងមេរោគCoronaសារជាថ្មីនៅទូទាំងពិភពលោក បានកើនឡើងកាលពីសប្តាហ៍មុនជាលើកដំបូងក្នុងរយៈពេល ៧ សប្តាហ៍ចុងក្រោយនេះ។

នេះបើយោងតាមសារព័ត៌មានReuters ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី០២ខែមិនា។ 

លោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសរបស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទកាសែតមួយថា "យើងចាំបាច់ត្រូវមានការព្រមានដ៏តឹងរុឹងមួយសម្រាប់យើងទាំងអស់គ្នាថា វីរុសនេះនឹងស្ទុះឡើងប្រសិនបើយើងធ្វេសប្រហែសជាមួយវានោះ" ។ ហើយយើងមិនអាចទុកវាចោលបានទេ” ។ លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា ការកើនឡើង នូវករណីនេះ គឺជាការខកចិត្ត ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយលោកបានជំរុញឱ្យបណ្តាប្រទេស មិនត្រូវបន្ធូរបន្ថយ វិធានការផ្សេងៗទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះឡើយ។ លោកនិយាយថា វាលឿនពេកហើយសម្រាប់ប្រទេសនានា ដែលពឹងផ្អែកលើកម្មវិធីចាក់វ៉ាក់សាំងតែមួយមុខនោះ ហើយបោះបង់ចោលវិធានការណ៍ផ្សេងៗទៀត។ 

លោក Mike Ryan អ្នកជំនាញសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា ការប្រយុទ្ធ ជាសកលប្រឆាំងនឹងមេរោគនេះ គឺស្ថិតក្នុងស្ថានភាពប្រសើរជាង មុនពេលការចាក់វ៉ាក់សាំងបានចាប់ផ្តើម ១០សប្តាហ៍។ប៉ុន្តែវាលឿនពេកក្នុងការនិយាយថា វីរុសនេះបានស្ថិតនៅក្រោមការគ្រប់គ្រងបាននោះ៕IMG_20210302_111518_466IMG_20210302_111516_258

Comments

Related posts