ក្នុងខែមករា CPI របស់វៀតណាមកើនឡើង ៣,៣៧%

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

c5-17

c4-19

អន្តរជាតិ៖ យោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (GSO) បានឱ្យដឹងថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់វៀតណាមក្នុងខែមករា ឆ្នាំ ២០២៤ បានកើនឡើង ៣,៣៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ ២០២៣ ក្នុងខែមករា សន្ទស្សន៍បានកើនឡើង ០,៣១ ភាគរយ។ បើយោងតាម   GSO បានឱ្យដឹងថា ការចំណាយលើការអប់រំកើនឡើង ៨,៣៩ ភាគរយនៅក្នុងខែមករា បានរួមចំណែកច្រើនបំផុតដល់អតិផរណា បន្ទាប់មកគឺឱសថ និងសេវាថែទាំសុខភាព ដែលបានកើនឡើង ៦,៥២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅឆ្នាំ ២០២៣ ប្រទេសវៀតណាមបានឃើញថា CPI កើនឡើង ៣,២៥ ភាគរយបើធៀបនឹងឆ្នាំមុន ដែលបំពេញតាមគោលដៅដែលកំណត់ដោយសភាកំពូលរបស់ខ្លួន។ គួរបញ្ចាក់ថា ប្រទេស វៀតណាម បាន កំណត់ ទិសដៅ រក្សា អតិផរណា ជារួម សម្រាប់ ឆ្នាំ នេះ ឱ្យ នៅ ពី  ៤% ទៅ  ៤,៥% ៕

Comments

Related posts