មេដឹកនាំពិភពលោក ព្យាយាមផ្អាកសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសប៉ាឡេស្ទីន ដើម្បីនាំយកជំនួយមនុស្សធម៌ចូលតំបន់ Gaza

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

s7-14

s6-16

អន្តរជាតិ៖ សហរដ្ឋអាមេរិក និងរុស្ស៉ីស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលជំរុញឱ្យមានការផ្អាកការប្រយុទ្ធគ្នា ឬបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ដើម្បីបន្តនាំយកជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារហើយបានយល់ស្របគ្នាខាងផ្នែកការទូត "ដើម្បីរក្សាស្ថិរភាពនៅទូទាំងតំបន់ និងការពារជម្លោះកុំឱ្យរីករាលដាលកាន់តែធំ"។ សហរដ្ឋអាមេរិក បានណែនាំអ៉ីស្រាអែលឱ្យបញ្ឈប់ផែនការធ្វើសង្រ្គាមជើងគោក ហើយព្យាយាមសម្រុះសម្រួលឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ២០០នាក់ដែលត្រូវចាប់ឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា។ នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងរុស្ស៉ី បានដាក់ផែនការនាំយកជំនួយមនុស្សធម៌សម្រាប់ជនស៉ីវិលប៉ាឡេស្ទីន ដោយទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យផ្អាកការប្រយុទ្ធគ្នា ចំណែករុស្ស៊ីចង់បានបទឈប់បាញ់មនុស្សធម៌។ គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) រថយន្តដឹកទឹក អាហារ និងថ្នាំចំនួន ៨គ្រឿងបានចូលក្នុងតំបន់ហ្គាហ្សាពីប្រទេសអេហ្ស៉ីប៕

Comments

Related posts