ក្រសួងសុខាភិបាលតំបន់ Gaza អះអាងថា ចំនួនមនុស្សស្លាប់កើនលើសពី ៨,០០០ នាក់ក្នុងសង្រ្គាមរបស់អ៊ីស្រាអែល

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a7-77

a6-78

អន្តរជាតិ៖ ក្រសួងសុខាភិបាលនៅតំបន់ Gaza Strip ដែលគ្រប់គ្រងដោយក្រុមហាម៉ាសប៉ាឡេស្ទីន បានឱ្យដឹងថា មនុស្សកើនលើសពី ៨,០០០ នាក់ហើយ ដែលត្រូវបានសម្លាប់នៅក្នុងដែនដីប៉ាឡេស្ទីន មួយនេះ គិតចាប់តាំងពីសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងសុខាភិបាល Gaza បាននិយាយថា "តួលេខអ្នកដែលបានស្លាប់ដោយសារការធ្វើសង្រ្គាមរបស់អ៊ីស្រាអែល គឺបានបន្តកើនហួសពី ៨,០០០ នាក់ ហើយ ខណៈនៅក្នុងចំណោមនោះប្រហែលពាក់កណ្តាលគឺជាកុមារ"។ គួរបញ្ជាក់ថា សង្រ្គាមនៅតំបន់ Gaza បានចាប់ផ្តើមផ្ទុះឡើងបន្ទាប់ពីក្រុមហាម៉ាសបានបាញ់មីស៊ីលរាប់ពាន់គ្រាប់ ហើយថែមទាំងបញ្ជូន ខ្មាន់កាំភ្លើងជាច្រើននាក់ឱ្យឆ្លងពីតំបន់នេះចូលទៅធ្វើការវាយលុកលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ បើតាមការអះអាងរបស់ក្រុមមន្រ្តីអ៊ីស្រាអែល ការឆ្មក់វាយលុកទ្រង់ទ្រាយធំនោះ   បានសម្លាប់មនុស្សយ៉ាងហោចជាង ១,៤០០ នាក់ ដែលភាគច្រើនគឺជាជនស៊ីវិល ហើយមនុស្សជាង ២០០ នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង យកទៅតំបន់ Gaza៕

Comments

Related posts