រដ្ឋាភិបាល ហ្វីលីពីន រក្សា ទិសដៅ កំណើន GDP ពី ៦,៥ ទៅ ៧,៥ ភាគរយ សម្រាប់ ឆ្នាំ ២០២៤

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a26-32

a29-19

a28-21

អន្តរជាតិ៖ លោក Arsenio Balisacan លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ (NEDA) បាននិយាយថា រដ្ឋាភិបាលហ្វីលីពីននឹងសម្រេចបាននូវកំណើនផលិតផលក្នុងស្រុកសរុបពី ៦,៥ ភាគរយទៅ ៧,៥ ភាគរយនៅឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Balisacan បានប្រាប់សន្និសីទសារព័ត៌មានមួយថា "កំណើននេះនឹងត្រូវបានគាំទ្រដោយអតិផរណាទាប និងអាចគ្រប់គ្រងបាន កម្លាំងពលកម្មដែលមានលទ្ធភាពទទួលបានការងារកាន់តែច្រើន និងកាន់តែប្រសើរ ទីតាំងសារពើពន្ធកាន់តែរឹងមាំក្នុងទម្រង់នៃឱនភាពទាប និងបំណុលជាចំណែកនៃផលិតផលក្នុងស្រុកសរុប (GDP) និងការកើនឡើងកាន់តែខ្លាំង។ លោកបន្តថា គោលដៅ GDP ឆ្នាំ ២០២៤ នឹង "បង្កើតឱកាសសេដ្ឋកិច្ច បង្កើនការងារ បង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗ និងលើកកម្ពស់សេដ្ឋកិច្ចរបស់យើងទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៥"។ លោកបានបន្ថែមថា ជាទូទៅសេដ្ឋកិច្ចហ្វីលីពីនដំណើរការបានល្អនៅឆ្នាំ ២០២៣ ទោះបីជាមានបញ្ហាប្រឈមជាច្រើនក៏ដោយ ដែលប្រទេសនេះបានជួបប្រទះ និងនៅតែបន្តកើតមាន៕

Comments

Related posts