ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធ GISនិងប្រព័ន្ធ (GPS / GNSS) ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក

 

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

IMG_0830

IMG_0829

IMG_0828

IMG_0833

ព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញផែនទី ប្រព័ន្ធពត៌មានភូមិសាស្ត្រ (GIS) និងប្រព័ន្ធវាស់វែងទីតាំងភូមិសាស្ត្រ ដោយប្រើសញ្ញាផ្កាយរណប (GPS / GNSS) ជំនាន់ទី២ ឆ្នាំ២០២៣ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក  ដោយមានការអញ្ជើញចូលរួមពី៖
- ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន
- ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋានបច្ចេកទេសព្រំដែន
- ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក
- លោកឧត្តមសេនីយ៍ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក
- លោកមេបញ្ជាការរង ប្រចាំការអចិន្ត្រៃយ៍គណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទាំង៥
- លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងស្នងការខេត្តព្រះវិហារ
- លោកស្នងការរងទទួលផែនការងារព្រំដែនទាំងអស់
- លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ទឹក ទាំងអស់។
- គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹកនគរបាលជាតិ សិក្ខាកាមចំនួន ៣១២នាក់ មកពីតាមបណ្តាវរសេនា តូចនគរបាលការពារព្រំដែនគោក-ទឹក។
នៅក្នុងពិធីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់សិក្ខាកាម និងកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងប្រចាំការនៅតាមខ្សែបន្ទាត់ ព្រំដែនទិសភូមិភាគទី៤ និងណែនាំឲ្យសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់រៀនសូត្រ ដើម្បីយកជំនាញខាងលើទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព៕

Comments

Related posts