កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលា ខេត្តជាន់ទី៣មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ ឯកឧត្ដម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នឹងមានការអញ្ចើញចូលរួមពីសំណាក់ លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មន្រ្ដីរនៃមន្ទីរអភិវឌ្ឍជនបទជាច្រើនរូបផងដែល។

 

ឯកឧត្តបណ្ឌិត រដ្ឋលេខាធិការបានថ្លែងថាបច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបា យសកលលោកស្ថិតក្នុងភាពផុសស្រួយ ដោយសារឥទ្ធិពល នៃកូវិបត្តិជំងឺកូវីដ-១៩ សង្គ្រាមរុស្សី -អ៊ុយក្រែន អ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន និងការប្រែប្រួលអាកាសធាតុជាសាកល។ កត្តាទាំង នេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានដំណោះ ស្រាយប្រកបដោយភាពប៉ិនប្រសព្វ។ ជាភ័ព្វសំណាង កម្ពុជារក្សាបានសន្តិភាព សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឪកាសសម្រាប់ការ អភិវឌ្ឍប្រទេសជាតិស្របតាម ក្រមខណ្ឌយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤៖ កំណើនការ ងារសមធម៍ និងប្រសិទ្ធភាព។

 

ឯកឧត្តមបានបន្តថា នៅក្នុងបុព្វហេតុ នៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន រាជរដ្ឋា ភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រ ទេសព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ច កោណ ដំណាក់កាលទី១៖ កំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាពព្រមទាំងបបាន កំណត់អាទិភាព គន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាមូលដ្ឋានសម្រាប់ ការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តតាមវិស័យ ក្នុងគោលដៅអភវឌ្ឍន៍កម្ពុជាឲ្យ ទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

 

ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញ នូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានគោលបំណងប្រែក្លាយ ជតំបន់អភិវឌ្ឍន៍រីក ចម្រើនប្រកបដោយបរិយាបន្ត និងមាននិរន្តភាព។ នៅក្នុងន័យនេះ ក្រសួងបានដាក់ចេញនូវ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ ជាបន្តបន្ទាប់ ជាអាទិ៍ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជនបទ៥ឆ្នាំ (២០១៩-២០២៣) មានគោលបំណង  “ លើកកម្ពស់គុណភាព និង គុណតម្លៃនៃជីវិតរស់នៅ របស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្តទាំងផ្នែក សេដ្ឋ កិច្ចសង្គមកិច្ច និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺ៖១. អភិវឌ្ឍហេដ្ឋារចនា សម្ព័នរូបវ័ន និងគមនាគមន៍ ២. លើកកម្ពស់លក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ ៣. ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕

photo_2024-03-28_17-20-58

photo_2024-03-28_17-21-04

photo_2024-03-28_17-21-19

photo_2024-03-28_17-21-22

Comments

Related posts