កម្ពុជា-ចិនរៀបចំពិព័រណ៌គំនូរអបអរសាទរ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនឆ្នាំ២០២៤

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

IMG_9881

IMG_9880

IMG_9879

IMG_9877

IMG_9872

IMG_9873-1

IMG_9869

IMG_9866

IMG_9867

IMG_9865

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិនកាលពីរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤បានសហការគ្នារៀបចំពិព័រណ៍គំនូរនិងអក្សរផ្ចង់ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ``ក្នុងយុគសម័យដ៏រុងរឿងនៃឆ្នាំរោង មិត្តភាពស្ថិតស្ថេរជាអមតៈ``។ 
ពិព័រណ៍គំនូរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកហ៊ូ ស៊ឺចុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៊ីប្រទេសចិន លោក ឆិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា និងលោកបណ្ឌិត ឆិន ស៊ាវ លីន សាកលវិទ្យាល័យជីវជាំង។
លោកបណ្ឌិត ឆិន ស៊ាវ លីន សាកលវិទ្យាល័យជីវជាំងមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញការផ្លាស់ប្ដូរវប្បធម៌ លើកកម្ពស់ការផ្លាស់ប្ដូរមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ បណ្តុះការគោរព និងការឱ្យតម្លៃចំពោះពហុវប្បធម៌។
លោក ឆិន ឆុង អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា ស្ថានទូតចិនប្រចាំនៅកម្ពុជាសូមគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍នេះឡើង ព្រោះបានជំរុញចំណងមិត្តភាពប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅ ហើយ ស្ថានទូតចិននឹងបន្តសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរ និងធ្វើយ៉ាងណាឱ្យប្រជាជននៃប្រទេសយើងកាន់តែយល់ពីគ្នាស៊ីជម្រៅថែមទៀត។
លោកហ៊ូ ស៊ឺចុង អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តជាំងស៊ីមានប្រសាសន៍ថា ការរៀបចំពិព័រណ៍គំនូរនេះ បានធ្វើឱ្យប្រជាជនយើងទាំងពីរយល់កាន់តែស៊ីជម្រៅអំពីខ្លឹមសារ និងលក្ខណៈពិសេសនៃវប្បធម៌បង្កើតជាស្ពានមិត្តភាពកាន់តែជិតស្និទ្ធ និង រួមគ្នាជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឯកឧត្តម បណ្ឌិត សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា គំនូរដែលបានដាក់តាំងបង្ហាញនេះ បានបង្កប់នូវអត្ថន័យពីប្រវត្តិសាស្ត្រ វប្បធម៌ប្រទេសទាំងពីរតាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្ឲបន្ន។
ឯកឧត្តមបញ្ជាក់ថា ៖ «ខ្ញុំសប្បាយរីករាយដែលបានរៀបចំពិព័រណ៌គំនូរដ៏ល្អនេះ ។ គំនូរបានធ្វើឱ្យប្រជាជនយើងទាំងពីរបានស្គាល់ពីតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ គំនូរជាផ្ទាំងលម្អដ៏អស្ចារ្យមួយ មើលគំនូរគេអាចដឹងពីតម្លៃជាតិសាស្ត្រនីមួយៗ ។ គំនូរមិនចេះនិយាយទេ ប៉ុន្តែអាចរៀបរាប់បាននូវអ្វីដែលយើងចង់បានរបស់មនុស្សម្នាក់ៗ។ ថ្ងៃនេះ មានកិត្តិយសខ្លាំងណាស់ដែលសាកលវិទ្យាល័យជីជាំង និងរាជបណ្ឌិត្យសភាកម្ពុជាបានបង្កើតវេទិកានេះ ដ៏អស្ចារ្យ »
សាស្ត្រាចារ្យ និងសិស្សនិស្សិតដែលចូលរួមទស្សនាពិព័រណ៌គំនូរនេះ បានបង្ហាញការគាំទ្រ និងឱ្យតម្លៃខ្ពស់ទឹកដៃរបស់វិចិត្រករខ្មែរ និងចិនហើយគំនូរសុទ្ធតែស្អាតៗបង្កប់នូវអត្ថន័យជ្រាលជ្រៅរបស់ប្រទេសកម្ពុជា និងចិន។
សូមបញ្ជាក់ថា ពិព័រណ៍គំនូរអបអរសាទរ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ គឺជាផ្ដួចផ្ដើមឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យJiujiangប្រទេសចិន ហើយទទួលរៀបចំដោយ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា សារមន្ទីរសិល្បៈអង្គរកម្ពុជា៕

Comments

Related posts