ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ នៅឧទ្យានទន្លេស្ងួត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

 

វិទ្យុជាតិកម្ពុជា

a7-236

a6-234

a1-251

a8-223

a5-247

a4-254

a3-260

a-228

 ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញបើកសង្រ្កាន្តអូររាំងឪ នារសៀលថ្ងៃសុក្រទី១២ ខែមេសា ឆ្នាំ២០២៤ នៅក្នុងឧទ្យានទន្លេស្ងួត នាភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

   ក្នុងឱកាសដ៏មហានក្ខត្តឫក្សនិងអធឹកអធមនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមគាំទ្រដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយសមិទ្ធផលផ្លែផ្កាជាច្រើន កើតឡើងក្រោមម្លប់សន្តិភាព។

    ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមមាននូវសេចក្តីសុខ ព្រមទាំងលាភសំណាង ដល់ជនរួមជាតិទូទាំងប្រទេស។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលស្រុកអូររាំងឪ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តអូររាំងឪ ឆ្នាំ២០២៤ ដោយបានបង្កើតឱ្យមានកម្មវិធីប្រគំតន្រ្តីដ៏ធំអស្ចារ្យ ចូលរួមពីតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ការតាំងពិព័រណ៍ផលិតផលមូលដ្ឋាន ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ព្រះ ការលេងល្បែងប្រជាប្រិយគ្រប់ទម្រង់ ការជិះទោងកម្សាន្ត ការប្រកួតកីឡា ការទស្សនាឧទ្យានទន្លេស្ងួត សួនផ្កាស្បៃរឿង១លានគុម្ព ការរាំកម្សាន្តតាមចង្វាក់ប្រពៃណីជាតិ និងកម្មវិធីកម្សាន្តផ្សេងៗទៀត នៅតំបន់ឧទ្យានទន្លេស្ងួត នៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ រយៈពេល៥ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

Comments

Related posts