ឯកឧត្តមឃួង ស្រេង និងលោកជំទាវដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំថ្ងៃទី២

វិទ្យុជាតិកម្ពុជា​

IMG_7982-2

IMG_7981-2

IMG_7980-1

IMG_7979-2

IMG_7977-2

IMG_7978-1

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងលោកជំទាវ រួមជាមួយឯកឧត្តម លោកជំទាវ ជាអភិបាលរង និងមន្រ្តីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ  បានអញ្ជើញដឹកនាំការលេងល្បែង​ប្រពៃណីកម្សាន្តសប្បាយ ជាមួយប្រជាពលរដ្ឋក្នុងព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ នាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ។ 

      ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដោយមានរៀបចំកន្លែងលេងល្បែងប្រជាប្រិយ និងដាក់រូបសត្វនាគ ធ្វើពីឫស្សីតំណាងឲ្យរោង និងមានកន្លែង តាំងពិព័រណ៍ផងដែរ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញទស្សនា តាមទីតាំងជាច្រើន រួមមាន របាំត្រុដិ ការពូនភ្នំខ្សាច់ ទាញព្រ័ត្រ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ 

 

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ មានកម្មវិធីកម្សាន្តជាច្រើន នឹងត្រូវរៀបចំឡើង ក្នុង ព្រឹត្តិការណ៍នេះ ដែលមានដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងប្រជាប្រិយផ្សេងៗទៀត។ ក្រៅពីនេះ ក៏មានរៀបចំកម្មវិធីវប្បធម៌ ប្រពៃណី​ដែរ ដូចជាពិធីគោរពទីទួល ដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្រ្តីបុរាណ-សម័យ និងការរាំកម្សាន្ត។

     គួរបញ្ជាក់ថា៖រដ្ឋបាលរាជធានីភ្នំពេញបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងមានការតុបតែងលម្អជុំវិញរមណីដ្ឋានវត្តភ្នំ,តាមដងវិថី,មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការ បង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយ៏ខ្មែរ ច្រើនទម្រង់ ការប្រគំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធ៏មជាតិ ឲ្យល្អផូរផង់ ,ការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ ។

 

     ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការ និងប្រជាពលរដ្ឋ ក៏ដូចរំលឹកឡើងវិញនូវសមិទ្ធផល នានាដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើង ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ , ការកសាងហេដ្ឋារចនាសម្ពន្ធ័ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់,ការលើកកម្ពស់សោភ័ណភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។

ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយ៏មានទាញព្រ័ត្រ,លោតបាវ,ចោលឈូង,បោះអង្គញ់,លាក់កន្សែង និងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៏ជារបស់ ខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។

ជាមួយគ្នានោះដែរ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖ប្រជាពលរដ្ឋយើងបាន សប្បាយ រីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់ ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧នៃរដ្ឋសភា ដែលបានធ្វើឲ្យកម្ពុជាបោះជំហានទៅមុខលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕

Comments

Related posts