មីយ៉ាន់ម៉ា នឹងពង្រីកចម្ការកាហ្វេទូទាំងប្រទេស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8232

IMG_8230-1

អន្តរជាតិ៖  បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global New Light of Myanmar បានឱ្យដឹងថា ក្រសួងកសិកម្ម របស់ប្រទេសមីយ៉ាន់ម៉ា គ្រោងនឹងពង្រីកការដាំដុះកាហ្វេចំនួន ៣០០,០០០ ហិកតា នៅទូទាំងប្រទេស ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយចាប់ផ្តើមពីឆ្នាំ ២០២៣ ដល់ ២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ បើយោងតាមការលើកឡើងរបស់លោក U Myint Swe ប្រធានផ្នែកកាហ្វេ និងដំណាំនៃនាយកដ្ឋានកសិកម្មបានឱ្យដឹងថា របាយការណ៍នេះបាននិយាយថា កាហ្វេអារ៉ាប៊ីកា នឹងត្រូវដាំនៅលើផ្ទៃដី ២០០,០០០ ហិកតា នៅតំបន់ចំនួន ៤ និងកាហ្វេ Robusta នៅលើផ្ទៃដី ចំនួន ១០០,០០០ហិកតា ក្នុងតំបន់ចំនួន ៣។ នាយកដ្ឋានកសិកម្មក្រោមឱវាទក្រសួងកសិកម្ម បសុសត្វ និង ធារាសាស្រ្តបាននិងកំពុងជួយកសិករតាមរយៈការចែករំលែកចំណេះដឹង និងការផ្តល់ពូជកាហ្វេ និងឧបករណ៍ ជាដើម៕

Comments

Related posts