កម្មករ កម្មការិនីរួមនឹងសិស្ស និសិ្សតជិត៤០០នាក់នៅខេត្តស្ទឹងត្រែង បានសាទរនិងអរគុណដល់រាជរដ្ឋាភិបាល

 

វិទ្យុជាតិកម្ពុជា៖ លោកគឹមហឿនស្ទឹងត្រែង 

IMG_8424

IMG_8423-1

IMG_8427

IMG_8432

IMG_8435-1

IMG_8434-1

IMG_8437

IMG_8433

       M.C កម្មករ កម្មការិនីរួមនឹងសិស្សនិសិ្សត មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង ជិត ៤០០នាក់ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិ បាល ដែលបានផ្តល់លទ្ធភាពបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំ មានរថយន្តជូនធ្វើដំណើរ  មិនចំណាយថវិកា ។
       ក្នុងសកម្មភាពធ្វើដំណើរតាមរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤ លោកស្រី ឡុងសុខា កម្មការិនីរោងចក្រកាត់ដេរ  មានស្រុកកំណើតនៅភូមិថ្មលាត   សង្កាត់ស្រះឫស្សី  ក្រុង   ខេត្តស្ទឹង ត្រែងបានបញ្ជាក់ថា៖ កម្មករម្នាក់ៗសប្បាយរីករាយ បានមកដល់ស្រុក កំណើតប្រកបដោយសុវត្ថិភាព   បានមកជួបក្រុមគ្រួសារ   ហើយធ្វើដំណើរទៅមកតាមរថយន្ត  មិន បានចំណាយថវិកាទេ  ។
     លោកសួនរដ្ឋា បុគ្គលិកបច្ចេកទេសផ្នែកបើកបរបានបញ្ជាក់ថា៖ក្រុមការងារបើកបររថយន្តបានអនុវត្តខ្ជាប់ខ្ជួនក្នុងការជួយសម្រួលទៅមក   ដល់បងប្អូនកម្មករប្រកប ដោយការទទួលខុសត្រូវ  ព្រោះនេះជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាល  និងរដ្ឋបាលរាជធានីភ្នំពេញ   ក្នុងការសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង   ដែលមានទីលំនៅតាមខេត្ត   បានទៅធ្វើការងារនៅរាជធានីភ្នំពេញ ជាកម្មកររោងចក្រ  ។
       លោកម៉ែន គង់នាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែងបានចាត់ទុកថា៖នេះជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល  ក្នុងអាណត្តិទី០៧នេះ ដែលមានសម្តេចធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏ដូចជាអាណត្តិកន្លងមកដែរ  ។
      លោកបន្តថា៖  នៅក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យចូលចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនេះខេត្តស្ទឹងត្រែងមានរថយន្តចំនួន១៥ គ្រឿង បានដឹកជញ្ជូនកម្មករកម្មការិនី   និងប្អូនៗសិស្សនិស្សិតប្រមាណជិត៤០០នាក់ធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។
         សូមបញ្ជាក់ថា៖ក្នុងឱកាសបុណ្យចូលចូលឆ្នាំប្រពៃណីជាតិប្រជាពលរដ្ឋយើងបានមកលេងស្រុកកំណើតប្រកបដោយភាពសប្បាយរីករាយក្រៃលែង   ទាំងនៅរាជធានីភ្នំពេញ និងខេត្តគោលដៅ  ព្រោះមានរថយន្តរហូតដល់ទៅ៤៥៥គ្រឿង  សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋយើងដើម្បីសម្រួលដល់ការចំណាយ  ៕

Comments

Related posts