អត្រាអ្នកអត់ការងារធ្វើរបស់ហ្វីលីពីនធ្លាក់ចុះដល់ ៣,៥% ក្នុងខែកុម្ភៈ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8565-1

IMG_8569-2

IMG_8571-2

អន្តរជាតិ៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសហ្វីលីពីនបានថយចុះមកត្រឹម ៣,៥ ភាគរយនៅក្នុងខែកុម្ភៈ ពី ៤,៥ ភាគរយនៅក្នុងខែមករា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Dennis Mapa ប្រធាន PSA បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា មានប្រជាជនហ្វីលីពីនគ្មានការងារធ្វើចំនួន ១,៨ លាននាក់នៅក្នុងខែកុម្ភៈ ដែលទាបជាងក្នុងខែមករា ដែលមានចំនួន ២,១៥ លាននាក់។ លោក Arsenio Balisacan លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិបាននិយាយថា រដ្ឋាភិបាលនៅតែប្តេជ្ញាបង្កើត "គោលនយោបាយ និងបរិយាកាសនិយតកម្មដែលអាចអនុញ្ញាតបាន ដើម្បីទាក់ទាញការវិនិយោគដែលបង្កើតការងារ"។ លោក Balisacan បានបន្តថា "យើងក៏នឹងបន្តអនុវត្តវិធានការដើម្បីដោះស្រាយការរាំងស្ទះ និងពន្លឿនដំណើរការនានា ដើម្បីសម្រេចបាននូវការសន្យាវិនិយោគ ជាពិសេសនៅក្នុងវិស័យអាទិភាពដែលមានការសន្យាជាច្រើន ដូចជាថាមពលកកើតឡើងវិញ និងសារធាតុរ៉ែសំខាន់ៗ"៕

Comments

Related posts