ក្រុមហាម៉ាស់៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សា កើនជិត ៣៤,០០០នាក់ ក្រោយបានកត់ត្រា ៧១នាក់ទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8679-1

IMG_8681-1

IMG_8682-1

អន្តរជាតិ៖ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ចំនួនប្រជាជន ប៉ាឡេស្ទីនដែលបានស្លាប់ ដោយការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣៣,៩៧០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Reuters។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីនចំនួន ៧១ នាក់ និង ១០៦ នាក់ទៀតរងរបួសដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៣,៩៧០នាក់ និងរងរបួស ៧៦,៧៧០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងអ៊ីស្រាអែលនិង ក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយលោក Ashraf Al-Qudra អ្នកនាំពាក្យក្រសួងបាននិយាយថា កងទ័ពអ៊ីស្រាអែល "បានបំផ្លាញ" ប្រព័ន្ធ សុខាភិបាល នៅភាគខាងជើងហ្គាហ្សាស្ទ្រីប ដោយបានទុកឱ្យមនុស្សប្រហែល ៧០០,០០០ នាក់រស់នៅ គ្មានសេវាសុខាភិបាល៕

Comments

Related posts