ក្រុមហ៊ុនមួយរបស់ចិន បង្ហាញពីវឌ្ឍនភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចគោះទ្វារវិនិយោគដោយផ្ទាល់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ៤ ២០២៤

IMG_9626

IMG_9625

IMG_9623

IMG_9624

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Wanli Tires ដឹកនាំដោយលោក Wang Fuzhu ចូលជួបពិភាក្សាការងារ និងជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងរបស់ក្រុមហ៊ុន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។ 
ក្នុងកិច្ចប្រជុំនាឱកាសនេះ តំណាងក្រុមហ៊ុនសំបកកង់រថយន្ត Wanli Tires បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃគម្រោងវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រោយដំណើរទស្សនកិច្ចគោះទ្វារវិនិយោគដោយផ្ទាល់ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្រុមហ៊ុនមេរបស់ Wanli Tires ក្នុងទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ៕

Comments

Related posts