រដ្ឋបាលខេត្ដត្បូងឃ្មុំ អនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនិងផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន នឹងអនុវត្តន៏គោលដៅជាយុទ្ធសាស្ត្រទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជា

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ២៦ ០៤ ២៤

IMG_9639

IMG_9641

IMG_9640

IMG_9642-1

ត្បូងឃ្មុំ៖ រដ្ឋបាលខេត្ដត្បូងឃ្មុំ អនុវត្តន៍សកម្មភាពត្រៀមរៀបចំឆ្លើយតបនឹងផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន និងអនុវត្តន៏គោលដៅជាយុទ្ធសាស្ត្រទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋលើគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុនៅក្នុងមូលដ្ឋាន។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងទិសដៅការងារឆ្នាំ២០២៤ នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក គន់ រ័ត្នមុនី អភិបាលរងខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៤នេះ ដោយសារខេត្តជាប់តាមដងទន្លេមេគង្គផង ងាយជួបប្រទះនឹងការរងពីទឹកជំនន់និងបាក់ច្រាំងទន្លេ នៅតំបន់លើផងនោះ គឺ៦ខែទឹក ៦ខែគោក ដូច្នេះថ្នាក់ខេត្តបានអនុវត្តន៏ដូចខាងក្រោម៖ -ជំរុញផ្សព្វផ្សាយដល់សាធារណជន អំពីហានីភ័យ នៃគ្រោះមហន្តរាយ និងត្រៀមបង្ការឆ្លើយតប ដើម្បីពង្រីកការយល់ដឹង និងចូលរួមកាត់បន្ថយការខូចខាត -ត្រៀមទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈចេញពីតំបន់លិច លង់មកកាន់ទីទួលសុវត្ថិភាព ពន្លឿនការដាំដុះ និងប្រើប្រាស់ពូជដំណាំផ្សេងៗ ផងដែរ។លោក បន្តថាការផ្សព្វផ្សាយអំពីវិធានការត្រៀមបង្ការខាងថ្នាក់ខេត្ត ពិនិត្យតាមដានកម្ពស់ទឹកដើម្បី ចាត់វិធានការទាន់ពេលវេលា។
លោក គន់ រ័ត្នមុនី បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងមកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការត្រៀមរៀបចំបានល្អប្រសើរទាំង ការរៀបចំផែនការត្រៀមបម្រុង ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការពង្រឹងប្រព័ន្ធព័ត៌មានគ្រប់គ្រង គ្រោះមហន្តរាយ ការពង្រឹងប្រព័ន្ធផ្តល់ដំណឹងជាមុន និងការធ្វើសមយុទ្ធសាកល្បង។ ប៉ុន្តែទោះបីយ៉ាង ណា ចំណុចខ្វះខាតមួយចំនួននៅតែមាន ដែលតម្រូវឱ្យយើងត្រូវធ្វើការដោះស្រាយរួមគ្នា ដើម្បីធ្វើឱ្យ ការងារត្រៀមរៀបចំ ការឆ្លើយតបសង្គ្រោះបន្ទាន់ និងការស្តារឡើងវិញ កាន់តែមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ បានវាយតម្លៃខ្ពស់ចំពោះខេត្ដត្បូងឃ្មុំ និងលើកទឹក ចិត្តថ្នាក់ក្រោមជាតិបន្ដអនុវត្តន៏សកម្មភាពត្រៀមរៀបចំឆ្លើយតបនឹងផែនការ សកម្មភាពប្រចាំឆ្នាំរបស់ខ្លួន និងអនុវត្តន៏គោលដៅជាយុទ្ធសាស្ត្រ ទាំង ៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម ស្នើឱ្យលេខាធិការដ្ឋានគ្រោះមហន្តរាយខេត្ត បន្ដធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ លើការប្រើប្រាស់ប្រព័ន្ធព្រីស៊ឹម និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤ ឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយមាននាយកដ្ឋានព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម). ជាអ្នកគាំទ្របច្ចេកទេស ព្រមទាំងទស្សនាទានផ្សេងៗពាក់ព័ន្ធការងារ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ជំរុញការធ្វើបច្ចុប្បន្នភាពសៀវភៅផែនការ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់ឆ្នាំ២០២៤នេះ។
ឯកឧត្តមបញ្ជាក់ថា (គ.ជ.គ.ម.)ជាសេនាធិការថ្នាក់ជាតិបានធ្វើការបង្កើតបានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះចំនួន១៦កង ជាកងកម្លាំងនិងការបង្កើតឱ្យមានប្រព័ន្ធស្បៀង បម្រុងកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលពី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើឱ្យការឆ្លើយតប រុករកសង្គ្រោះ និងការស្តារ ឡើងវិញបានទាន់សភាពការណ៍ មុនពេល និងក្រោយពេលដែលគ្រោះមហន្តរាយកើតឡើងដោយយថាហេតុផងដែរ៕

Comments

Related posts