ការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសចិនមានការកើនឡើង និងកាន់តែទូលំទូលាយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9645-1

IMG_9646-1

IMG_9647

អន្តរជាតិ៖ កាលពីឆ្នាំមុន ប្រទេស វៀតណាមបានឃើញថាទំនិញចំនួន ១២ ក្រុម បាននាំចេញទៅកាន់ទីផ្សារចិន ដែលមានតម្លៃជាង ១ ពាន់លានដុល្លារក្នុងមួយមុខៗ ហើយក្នុងចំណោមនោះ ទូរសព្ទ និងគ្រឿងបន្លាស់ នាំមុខដោយប្រាក់ចំណូល ១៦,៨៧ ពាន់លានដុល្លារតាមពីក្រោយដោយកុំព្យូទ័រផលិតផលអេឡិចត្រូនិក និងគ្រឿង បន្លាស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ទំហំពាណិជ្ជកម្មទ្វេភាគីមាន ៤២ ពាន់លានដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ក្នុងនោះការនាំចេញរបស់ វៀតណាមទៅកាន់ប្រទេសចិនបានកើនឡើងដល់ ១២,៦៨ ពាន់លានដុល្លារអាមេរិកកើនឡើង ៥,២% ខណៈការនាំចូលពីប្រទេសជិតខាងមាន ២៩,៤ ពាន់លានដុល្លារកើនឡើង ២៤,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននៃការនាំចេញទៅកាន់ប្រទេសចិន នៅតែជាចំណុចភ្លឺនៃសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសនៅក្នុងត្រីមាសទីមួយ ហើយត្រូវបានគេរំពឹងថានឹងរក្សាសន្ទុះរបស់ខ្លួនសម្រាប់ពេញមួយឆ្នាំ។ បច្ចុប្បន្នវៀតណាម មាន កសិផល ចំនួន ១៤ ដែល បាន នាំ ចេញ ទៅ ប្រទេស ចិន តាម រយៈ បណ្តាញ ផ្លូវ ការ។ នៅពេលអនាគត តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង នៅពេលដែលប្រទេសចិនបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្មផ្សេងទៀតដូចជាដូងស្រស់ បន្លែកក និងផ្លែក្រូច៕

Comments

Related posts