ធនាគារឥណ្ឌូនេស៊ី ដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9657

IMG_9660-1

អន្តរជាតិ៖ ធនាគារឥណ្ឌូនេស៊ី (BI) បានដំឡើងអត្រាការប្រាក់ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៧ ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Vietnam Plus។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលោក Perry Warjiyo ទេសាភិបាលធនាគារឥណ្ឌូនេស៊ីបាន និយាយថា ការដំឡើងអត្រាការប្រាក់គឺដើម្បីពង្រឹងស្ថិរភាពអត្រាប្តូរប្រាក់របស់ប្រាក់រូពី ប្រឆាំងនឹងលទ្ធភាពនៃហានិភ័យពិភពលោកកាន់តែអាក្រក់ទៅៗ។ លោក Perry បាននិយាយថា ការផ្លាស់ប្តូរនេះគឺជាជំហានមុននិងឆ្ពោះទៅមុខ ដើម្បីធានាថាអតិផរណានៅតែស្ថិតក្នុងជួរគោលដៅ ១,៥-៣,៥% ដែលបច្ចុប្បន្នគឺ ៣,០៥% ។ សេដ្ឋវិទូបាននិយាយថា ប្រសិនបើប្រាក់រូពីបន្តធ្លាក់ចុះ ធនាគារឥណ្ឌូនេស៊ីអាចនឹងរឹតបន្តឹងបន្ថែមទៀត៕

Comments

Related posts