ឡាវពន្លឿនការផ្តល់អាជ្ញាប័ណ្ណដល់ពលករបរទេស

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_9749-1

IMG_9745-1

IMG_9748-1

អន្តរជាតិ៖ ក្រសួងការងារ និងសុខុមាលភាពសង្គមរបស់ប្រទេសឡាវ គ្រោងនឹងចេញទិដ្ឋាការដល់ពលករបរទេសខុសច្បាប់ និងបន្តការអនុញ្ញាតឱ្យស្របច្បាប់ដើម្បីឱ្យពួកគេអាចបន្តធ្វើការនៅក្នុងប្រទេសបាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ចំណាត់ការនេះនឹងជួយប្រទេសឡាវក្នុងការគ្រប់គ្រងកម្មករខុសច្បាប់បានប្រសើរជាងមុន និងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មដែលកំពុងកើនឡើងនៅក្នុងប្រទេស។ ដើម្បីសម្រេចបាននូវផែនការនេះ ក្រសួងទើបតែបានអនុវត្តប្រព័ន្ធមួយដើម្បីពន្លឿនការចេញប័ណ្ណចុះឈ្មោះ និងពន្យារប័ណ្ណការងារសម្រាប់ពលករបរទេសនៅប្រទេសឡាវ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងមិនត្រឹមតែធានាឱ្យមានឯកសណ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការចេញលិខិតអនុញ្ញាតចូល ប័ណ្ណចុះឈ្មោះ និងការចេញប័ណ្ណការងារឡើងវិញដល់ពលករបរទេស។ ប្រព័ន្ធថ្មីនេះត្រូវបានរចនាឡើងដើម្បីធានាឱ្យមានឯកសណ្ឋាន និងសម្រួលដល់ការចេញលិខិតអនុញ្ញាតចូលធ្វើការ ប័ណ្ណចុះឈ្មោះ និងប័ណ្ណការងារថ្មីសម្រាប់ពលករបរទេស។ យោងតាមក្រសួង ប្រព័ន្ធគ្រប់គ្រងពលករបរទេស និងអាជ្ញាបណ្ណថ្មីនេះ នឹងជួយរដ្ឋាភិបាលឡាវប្រមូលព័ត៌មាន និងកំណត់ចំនួនពលករចំណាកស្រុកខុសច្បាប់ ដើម្បីចាត់វិធានការសមស្រប៕

Comments

Related posts