ADB ព្យាករណ៍ថា កំណើន ៤,៩% សម្រាប់ការអភិវឌ្ឍអាស៊ី និងប៉ាស៊ីហ្វិកនៅឆ្នាំ ២០២៤ និង ២០២៥

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

IMG_8490

IMG_8483

អន្តរជាតិ៖ បើតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយនៅក្នុងរបាយការណ៍ទស្សនវិស័យចុងក្រោយថា សេដ្ឋកិច្ចរបស់អាស៊ី និងប៉ាស៊ីហ្វិកនៅតែរឹងមាំជាមួយនឹងអត្រាកំណើន សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់ដែលត្រូវបានព្យាករថានឹងមានកម្រិត ៤,៩ ភាគរយក្នុងឆ្នាំ ២០២៤ និងឆ្នាំ ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន Xinhua។ លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយនៅក្នុងរបាយការណ៍ថា កំណើនដ៏រឹងមាំនៅក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍នឹងដឹកនាំដំណើរការក្នុងតំបន់នេះ ដោយជំរុញឱ្យអ្នកបង្កើតគោលនយោបាយលើកកម្ពស់ភាពធន់ដោយបន្តលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគឆ្លងព្រំដែន និងបណ្តាញផ្គត់ផ្គង់ទំនិញ។ របាយការណ៍ក៏បានព្យាករណ៍ផងដែរថា អតិផរណានៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់ត្រូវបានគេព្យាករណ៍ថានឹងបន្តធ្លាក់ចុះជាបណ្តើរៗពី ៣,៣ ភាគរយនៅឆ្នាំ ២០២៣ ដល់ ៣,២ ភាគរយនៅឆ្នាំ ២០២៤ និងដល់ ៣ ភាគរយនៅឆ្នាំ ២០២៥។ របាយការណ៍នេះបានព្រមានអំពីបញ្ហាប្រឈមជាច្រើនចំពោះតំបន់ ដោយបង្ហាញពីភាពងាយរងគ្រោះរបស់តំបន់ចំពោះភាពតានតឹង និងជម្លោះភូមិសាស្ត្រ នយោបាយ ដែលអាចរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្ពាធអតិផរណាបន្ត៕

Comments

Related posts