គម្រោងផ្នែកវប្បធម៌ជាច្រើននៅម្ពុជា ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ាននិងដៃគូ

Narith | ថ្ងៃទី 27 ខែ វិច្ឆិកា ឆ្នាំ 2024

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៧ ១១ ២០២៤

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនិងជា ប្រធានអនុគណៈកម្មការអាស៊ានផ្នែកវប្បធម៌ បានថ្លែងថា គម្រោងផ្នែកវប្បធម៌ដែលកំពុងដំណើរការ ជាច្រើន ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់រដ្ឋសមាជិកអាស៊ាននិងដៃគូ ក្នុងការការពារទាំងបេតិកភណ្ឌ វប្បធម៌រូបី និងអរូបី។
.
ក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវប្បធម៌អាស៊ាននៃកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន លើកទី៥៩ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នាសណ្ឋាគារសាន់វេ ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធានអនុគណៈកម្មការអាស៊ាន ផ្នែកវប្បធម៌ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូទាំងអស់ដែលបានចូលរួមប្រជុំលើកទី៥៩ នៃអនុគណៈកម្មាធិការវប្បធម៍អាស៊ាននិងព៌ត័មាន និងអនុគណៈកម្មាធិការប្រជុំវប្បធម៌ ដែលជាកិត្តិយស និងជាសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ នៅរាជធានីភ្នំពេញ។
ឯកឧត្តម បានមានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្ស និងលើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌របស់អាស៊ាន ក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែ រឹងមាំ នៅក្នុងតំបន់អាស៊ាន និងជាមួយដៃគូសន្ទនារបស់យើង ដូចជាប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា អ៊ីតាលី និងចក្រភពអង់គ្លេស។ គម្រោងនិងកិច្ចសហប្រតិបត្តិការវប្បធម៌ទាំងអស់នេះ បង្ហាញពី សារៈសំខាន់នៃអត្តសញ្ញាណសមូហភាពរបស់យើង បង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន    នៅក្នុងអាស៊ាន និងលើសពីនេះ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមាន ភាពធន់។
ឯកឧត្តម បានបន្តទៀតថា គម្រោងដែលកំពុងដំណើរការជាច្រើន ឆ្លុះបញ្ចាំងពីការខិតខំ ប្រឹងប្រែងរបស់ រដ្ឋសមាជិកអាស៊ាននិងដៃគូរបស់យើង ដើម្បីការពារទាំងរូបីនិងអរូបី ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស វប្បធម៌សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់។ 
ឯកឧត្តម បានសម្តែងនូវការចាប់អារម្មណ៍ផងដែរ ចំពោះភាពសម្បូរបែបនៃគំនិតផ្តួចផ្តើម ដែលកំពុង ដំណើរការ រួមទាំងនៅក្នុងសហគមន៍សង្គម-វប្បធម៌អាស៊ាន កិច្ចខិតខំប្រឹងប្រែងដើម្បីអភិរក្សទំនៀម ទម្លាប់វាយនភណ្ឌប្រពៃណី ការបង្កើតប័ណ្ណសារបេតិកភណ្ឌឌីជីថល ការផ្តល់អំណាចដល់យុវជន  តាមរយៈសិល្បៈច្នៃប្រឌិត និងការជំរុញការផ្លាស់ប្តូរវប្បធម៌ក្នុងតំបន់ ដូចជាពិធីបុណ្យតន្ត្រី និងការផ្តួច ផ្តើមវប្បធម៌ផ្សេងៗទៀត។ ក្នុងនាមជាប្រធាន កម្ពុជាប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹងដល់ការសម្របសម្រួល    នៃកិច្ចពិភាក្សាដ៏មានអត្ថន័យទាំងនេះ ហើយរំពឹងថា នឹងមានលទ្ធផលជាផ្លែផ្កា។
ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងដៃគូ សន្ទនារបស់យើងចំពោះការយកចិត្តទុកដាក់ និងការរួមចំណែករបស់ពួកគេចំពោះគម្រោងរបស់អាស៊ាន។ការទន្ទឹងរង់ចាំការផ្លាស់ប្តូរដ៏ស៊ីជម្រៅ ការសម្រេចចិត្តសហការ និងដំណោះស្រាយប្រកបដោយភាព  ច្នៃប្រឌិតដោយផ្អែកលើរបៀបវារៈដែលបានអនុម័ត។
សូមជម្រាបជូនថា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩ ដោយមានកិច្ចប្រជុំចំនួន២ គឺកិច្ចប្រជុំ អនុគណៈកម្មាធិការវប្បធម៌អាស៊ាន (SCC) និងកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានអាស៊ាន (SCI)។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នឹងអញ្ជើញជា អធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ានលើកទី៥៩៕