បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំនានាក្នុងស្រុកស្វាយទាបបានស្នើដល់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីមន្ទីរវិស័យដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមមួយចំនួនដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ពួកគាត់។
កាស្នើឡើងនេះបានធ្វើឡើងនៅក្នុងកម្មវិធីវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្នុងស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី 27ខែវិច្ឆិកាឆ្នាំ 2024 កន្លងទៅនេះដែលមានការអញ្ជើញចូលរួមពីឯកឧត្តម សំ ថា សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី យគ់ ស៊ីណាតអភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀងព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរវិស័យក្រុមប្រឹក្សាឃុំនិងបងប្អូនប្រជាពលរដ្ឋប្រមាណជាង 400 នាក់។
ចំពោះបញ្ហាដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយនោះរួមមានស្នើរឲ្យមន្ទីរធនធានទឹកនិងឧតុនិយមខេត្តដើម្បីស្ដារប្រឡាយមេមួយខ្សែ បញ្ហាលេងល្បែងស៊ីសងច្បាប់នៅក្នុងឃុំ មួយចំនួន បញ្ហាខ្វះភ្លើងអគ្គិសនីប្រើប្រាស់នៅតាមតំបន់មួយចំនួនក្នុងស្រុកស្វាយទាប បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវជាតិលេខ 1 ដែលកើតឡើងបណ្តាលមកពីការមិនគោរពច្បាប់ចរាចរណ៍ និងស្នើដល់បងប្អូនប្រជាពលរដ្ឋទូទៅដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព -ការស្នើសុំអគារសិក្សា១ខ្នង មាន១២ បន្ទប់ក្នុងឃុំពពែត។
សូមបញ្ជាក់ថានៅក្នុងវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តក្នុងស្រុកស្វាយទាបនេះបានលើកឡើងនៅបញ្ហាសំខាន់ៗចំនួនពីរ
១ -ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលរួមមានការផ្ដល់សេវាសាធារណៈ មានសៀវភៅគ្រួសារការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋ បញ្ហាបរិស្ថានអនាម័យបទល្មើសនេសាទល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គ្រឿងញៀននិងការធ្វើចំណាកស្រុក។
២- ពិស័យដីធ្លី អគ្គិសនី ការបោះបង់ការសិក្សារបស់សិស្ស ការកសាងសាងសង់សំណង់ផ្សេងៗ និងលុបបំបាត់សេវាសុខាភិបាលខុសច្បាប់ជាដើម។
ជាការឆ្លើយតបចំពោះបងប្អូនប្រជាពលរដ្ឋ លោកស្រី យគ់ស៊ីណាត អភិបាលរងខេត្តនិងឯកឧត្តមសំ ថា សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀងបានចូលរួមអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងវេទិកាផ្សព្វផ្សាយនេះព្រមទាំងលើកនូវសំណូមពរផ្សេងៗជូនអង្គវេទិកាដើម្បីឲ្យមន្ត្រីជំនាញចុះទៅដោះស្រាយឲ្យបានទាន់ពេលវេលា។ ហើយក្នុងនោះមន្ត្រីនៃមន្ទីរវិស័យក៏បានធ្វើការឆ្លើយតបទៅបងប្អូនប្រជាពលរដ្ឋសន្យានឹងចុះទៅអនុវត្ត នូវសំណូមពរដែលបងប្អូនប្រជាពលរដ្ឋយើងបានលើកឡើងផងដែរ៕
វណ្ណៈ