លោកRodrigo Duterteព្រមទទួលខុសត្រូវទាំងស្រុងសម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន

Narith | ថ្ងៃទី 14 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៤ មីនា ២០២៥
អន្តរជាតិ៖ លោក Rodrigo Duterte អតីតប្រធានាធិបតីហ្វីលីពីនបាននិយាយថា លោកយល់ព្រមទទួលខុសត្រូវទាំងស្រុង សម្រាប់សង្រ្គាមបង្រ្កាបគ្រឿងញៀន នៃរដ្ឋាភិបាលរបស់លោក ខណៈរូបលោកកំពុងត្រៀមលក្ខណៈតតាំងរឿងក្តីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Duterte បាននិយាយថា "អ្វីៗទាំងឡាយដែលបានកើតឡើង កាលពីអតីតកាល ខ្ញុំនឹងឈរនៅខាងមុខ ប៉ូលិសនិងទាហានរបស់យើង។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំនឹងការពារអ្នក ហើយខ្ញុំនឹងទទួលខុសត្រូវ សម្រាប់គ្រប់យ៉ាង។ នេះនឹងជាដំណើរការផ្លូវច្បាប់ដ៏យូរមួយ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំនឹងនៅតែបន្តបម្រើប្រទេសរបស់ខ្ញុំ ហើយខ្ញុំនឹងទទួលយករឿងនេះ ប្រសិនបើវាគឺជាវាសនារបស់ខ្ញុំ។ ខ្ញុំមិនអីទេ សូមកុំនាំគ្នាបារម្ភអី"។ នាពេលនេះ លោក Duterte កំពុងស្ថិតក្រោមការឃុំឃាំងរបស់តុលាការ ICC នៅប្រទេសហូឡង់ ក្រោយពីត្រូវបញ្ជូនតាមយន្តហោះឯកជនមកពីប្រទេសហ្វីលីពីន ដែលរូបលោកត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល តាមដីការបស់ ICC ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលបានសម្លាប់អ្នកប្រើប្រាស់ និងជួញដូររាប់ពាន់នាក់។ លោកនឹងត្រូវបង្ហាញខ្លួននៅតុលាការ ICC ក្នុងទីក្រុងឡាអេ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គួរបញ្ជាក់ថា លោក Duterte នឹងត្រូវប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយនឹងក្លាយជាអតីតមេដឹកនាំដំបូងគេនៃតំបន់អាស៊ីដែលត្រូវឡើងសវនាការជំនំជម្រះក្តីនៅតុលាការ ICC។ យោងតាមតួលេខផ្លូវការរបស់ប៉ូលិសហ្វីលីពីន ក្នុងអំឡុងពេលកាន់អំណាចកាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ របស់ Duterte ជនសង្ស័យសរុប ៦២០០នាក់ត្រូវបានសម្លាប់ អំឡុងប្រតិបត្តិការប្រឆាំងគ្រឿងញៀន៕