សមិទ្ធផលនានាតម្លៃជិត៧ម៉ឺនដុល្លារនៅវត្តជ័យមង្គលរតនារាមស្ថិតក្នុងភូមិជ្រៃម៉ាំ ឃុំ២ធ្នូ ស្រុកស្នួលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Narith | ថ្ងៃទី 15 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយមន្ទីរព័ត៌មានខេត្តក្រចេះ

ក្រចេះ៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផល នានាក្នុងវត្តជ័យមង្គលរតនារាម (ហៅវត្ត៩៤) ស្ថិតក្នុងភូមិជ្រៃម៉ាំ ឃុំ២ធ្នូ ស្រុកស្នួល ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ ចៅអធិការវត្ត មន្ទីរអង្គភាពជុំវិញខេត្ត រួមនិងប្រជាពលរដ្ឋ ប្រមាណជា ២៥០០ អង្គ/នាក់ ។
ថ្លែងទៅកាន់ប្រជាពុទ្ធបរិស័ទនាឱកាសនោះ លោក  គង់ គឹមនី អភិបាលរងខេត្ត សូមថ្លែងអំណរព្រះគុណដល់ព្រះចៅអធិការវត្ត ព្រះថេរានុត្ថេរៈសប្បុរសជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានលះបង់កម្លាំងកាយចិត្ត សម្ភារៈថវិកា ចូលរួមកសាងសមិទ្ធផលជាបន្តបន្ទាប់ក្នុងវត្តជ័យមង្គលរតនារាម (ហៅវត្ត៩៤)នេះ ដែលសមិទ្ធផលពេលនេះ គឺមិនអាចកើតឡើងដោយឯកឯងបាននោះទេ បើមិនគ្មានការចូលរួមចំណែកពីពុទ្ធបរិស័ទ រួមនិងកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ រួមនិងកំណើន សេដ្ឋកិច្ច ដែលបានផ្តល់ឱកាសឱ្យយើងបានជួបជុំគ្នា និងមានឱកាសធ្វើបុណ្យរួមគ្នា ក្នុងការកសាងសមិទ្ធផលនានាឱ្យចេញជារូបរាងនៅថ្ងៃនេះ ។
លោក គង់ គឹមនី អភិបាលរងខេត្ត ក៏បានរំលេចពីមូលដ្ឋានគ្រឹះនៃសុខសន្តិភាព និងការអភិវឌ្ឍដែលរកបានដោយអ្នកដឹកនាំជំនាន់មុន ជាពិសេសការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន និងការបន្តដឹកនាំរបស់អ្នកជំនាន់ក្រោយ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
សូមបញ្ជាក់ដែរថា ៖ សមិទ្ធផលដែលបានដាក់សម្ពោធនាពេលនេះ រួមមាន ៖ ព្រះពុទ្ធទ្រង់បាត្រចំនួន១០៨អង្គ, ខ្លោងទ្វារ, ផ្លូវថ្នល់, ព្រះពុទ្ធឃោសាចារ្យ, ព្រះសិម្ពលីធ្វើធុតង្គ, ព្រះសិម្ពលីឆាន់ចង្ហាន់, នាគថ្មចំនួន១គូ, លាបដំបូលមុខកុដិ, រួមទាំងសមិទ្ធផលនានាមួយចំនួនទៀត ដែលបានចំណាយថវិកាសរុបចំនួន ៦៨,៥០០$ (ប្រាំមួយម៉ឺនប្រាំបីពាន់ប្រាំរយដុល្លារអាម៉េរិក) ៕