អាហារូបករណ៍ចិនរួមចំណែកបង្កើនគុណភាព នឹងបរិមាណមូលធនមនុស្សនៅកម្ពុជា

Narith | ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 
ភ្នំពេញ៖ ភាគីកម្ពុជា និងចិនបានចាត់ទុកអាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិន ហៅកាត់ថា MOFCOM  នឹងរួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិនហៅកាត់ថា MOFCOM» ជូនដល់មន្ត្រីរាជការ សិស្សនិស្សិត និងសាធារណជនទូទៅនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានលើកឡើងថា ការផ្សព្វផ្សាយអាហារូបករណ៍នេះ មានគោលបំណងសំខាន់រួមចំណែកចំនួន៤គឺ ១-ពន្លាតការយល់ដឹងកាន់តែស៊ីជម្រៅពីនីតិវិធីនៃការទទួលបានអាហារូបករណ៍ MOFCOM ២-បន្តការលើកទឹកចិត្តដល់មន្ត្រីរាជការ សិស្ស-និស្សិតកម្ពុជា រួមគ្នាផ្សព្វផ្សាយ និងចែករំលែកបន្ត ៣-ពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន និង៤-រឹតចំណងមេត្រីភាពរវាងអង្គពាក់ព័ន្ធនានាក្នុងការសម្របសម្រួលទទួលយកអាហារូបករណ៍MOFCOM។
ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានអ.ម.ត.ចិនបានកោតសរសើរនិងវាយតម្លៃខ្ពស់របស់អង្គភាពទាំង៣ដែលបានសហការរៀបចំវេទិកានេះក្នុងស្មារតីចូលរួមចំណែកកាន់តែសកម្មថែមទៀតក្នុងកិច្ចបង្កើនវិមាត្រទំហំនៃមូលធនមនុស្សស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពវាងវៃ និងខ្លាំងក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានលើកទឹកចិត្តបន្ថែមទៀតដល់មន្ត្រីរាជការ និងយុវជនកម្ពុជាក្តាប់ឱ្យជាប់នូវកាលានុវត្តភាពដ៏ល្អប្រសើរនេះ ហើយក៏អាចឈ្វេងយល់ស៊ីជម្រៅ លម្អិត និងច្បាស់លាស់ពីអាហារូបករណ៍នានាទាំងក្នុងប្រទេសកម្ពុជា ទាំងនៅបរទេសតាមរយៈសមាគមអ.ម.ត.ផងដែរ។ 
អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រសាសន៍ថា អាហារូបករណ៍MOFCOMនេះ គឺជាមុំដ៏សំខាន់បំផុតមួយក្នុងការរួមចំណែកជួយលើកម្ពស់វិស័យអប់រំកម្ពុជាជាពិសេសបានផ្តល់ឱកាសដល់មន្ត្រីរាជការ និងយុវជនកម្ពុជាបានទៅបន្តការសិក្សានៅប្រទេសចិន ព្រមទាំងទទួលបាននូវពុទ្ធិមហាសាលពីអ្នកជំនាញ អ្នកឯកទេស និងអ្នកដែលពោរពេញដោយបទពិសោធន៍ជ្រាលជ្រៅរបស់ប្រទេសចិន។  
លោក Wang Peng លេខាទី១ប្រចាំការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា វិស័យធនធានមនុស្សជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេស ហើយអាហារូបករណ៍MOFCOMនេះនឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់បង្កើនបរិមាណបញ្ញវន្តកម្ពុជាដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍសង្គមជាតិ។ លោកបានបន្ថែមទៀតថា តាមរយៈបទពិសោធន៍កន្លងមក អាហារូបករណ៍MOFCOMនេះ មានគុណតម្លៃសម្រាប់រួមចំណែកបង្កើនមូលធនមនុស្សនៅកម្ពុជា និងរួមចំណែកជាវេទិកាដ៏សំខាន់សម្រាប់មិត្តកម្ពុជាក្នុងការផ្សព្វផ្សាយពីទេសចរណ៍ និងវប្បធម៌របស់ខ្លួនដល់មិត្តចិន និងបណ្តាមិត្តភក្តិបរទេសថែមទៀតផង។
សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពី «អាហារូបករណ៍ឆ្នាំ២០២៥របស់ក្រសួងពាណិជ្ជកម្មចិននេះរៀបចំឡើងដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង សមាគមមូលនិធិសង្គមដើម្បីការអភិវឌ្ឍអប់រំនៅកម្ពុជា ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជានិងសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ 
កម្មវិធីនេះមានការចូលរួមពីមន្ត្រីរាជការមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវជនមកពីសមាគមអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) សហភាពសហព័ន្ធយុវជនកម្ពុជា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា  និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន២០០រូប៕