ក្នុងឆ្នាំ២០២៤ អតិរេកពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីបានកើនឡើង ៧,៨%

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើតាមសេវាគយសហព័ន្ធរុស្ស៊ីបានប្រកាសឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ អតិរេកពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីបានកើនឡើង ៧,៨%បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនដល់ទៅ ១៥០,៩ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទិន្នន័យផ្លូវការបានបង្ហាញថា ពាណិជ្ជកម្មបរទេសរបស់ប្រទេសនេះមានចំនួនសរុប ៧១៦,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ដែលកើនឡើង ០,៩%បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញសរុបរបស់រុស្ស៊ីបានកើនឡើង ២ភាគរយដែលមានចំនួន ៤៣៣,៩ពាន់លានដុល្លារ ខណៈដែលការនាំចូលធ្លាក់ចុះ ០,៧%ដែលមានចំនួន ២៨៣ ពាន់លានដុល្លារ។ ការនាំចេញរបស់ប្រទេសនេះទៅកាន់បណ្តាប្រទេសអ៊ឺរ៉ុបបានធ្លាក់ចុះ ២០,៣៧% មកនៅត្រឹម ៦៨,៤ពាន់លានដុល្លារ ខណៈដែលការនាំចូលធ្លាក់ចុះ ៦,៨៨%មកនៅត្រឹម ៧៣,១ពាន់លានដុល្លារ។ ការនាំចេញរបស់រុស្ស៊ីទៅកាន់អាស៊ីបានកើនឡើង ៧,៥៨%មានចំនួន ៣២៩,២ពាន់លានដុល្លារ។ ការនាំចូលមាន ១៩១,២ពាន់លានដុល្លារកើនឡើង ១,៩២ភាគរយ។ ការនាំចេញទៅកាន់ទ្វីបអាហ្រ្វិកបានកើនឡើង ១៤,៦២% ចំនួន ២៤,៣ ពាន់លានដុល្លារ ខណៈដែលការនាំចូលកើនឡើង ២,៩៤% ដែលមានចំនួន ៣,៥ពាន់លានដុល្លារ៕