វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
(ក្វាងចូវ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ លោក ឡៅ ងួន អេង អនុព័ន្ធពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងក្វាងចូវ បានចូលរួមក្នុងជំនួបប្រជុំជាមួយ លោក Zeus Lam អគ្គនាយក្រុមហ៊ុន MY SECOND HOME CM2H (CAMBODIA) CO., LTD ដើម្បីពិភាក្សាលើការងាររៀបចំ និងចូលរួមសិក្ខាសាលាស្តីពីការជំរុពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា។
សិក្ខាសាលានេះគ្រោងនឹងរៀបចំឡើង នាថ្ងែទី២៨ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងហុងកុង ដែលនឹងអញ្ជើញលោកអគ្គកុងស៊ុល និងអនុព័ន្ធពាណិជ្ជកម្ម ចូលរួមក្នុងពិអីបើក និងជាវាគ្មិន ព្រមទាំងអញ្ជើញបណ្តាក្រុមហ៊ុន សហគ្រាសចិន ដែលមានចំណាប់អារម្មណ៌ធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ផងដែរ៕