នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងកើនឡើង ៣,៨%

Narith | ថ្ងៃទី 04 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ យោងតាមការស្ទង់មតិដែលចេញផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីត្រូវបានគេរំពឹងថា នឹងកើនឡើង ៣,៨ ភាគរយនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមការស្ទង់មតិក៏បានព្យាករណ៍ថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ អតិផរណាគ្រប់មុខទំនិញទាំងអស់នឹងមកក្នុងកម្រិត ១,៥ ភាគរយ ខណៈដែលអតិផរណាស្នូល MAS ដែលមិនរាប់បញ្ចូលថ្លៃដឹកជញ្ជូនឯកជន និងថ្លៃស្នាក់នៅ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១,១ភាគរយនៅក្នុងត្រីមាសទីមួយ។
ពេញមួយឆ្នាំ ២០២៥នេះអ្នកជំនាញមើលឃើញថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទំនងជានឹងកើនឡើងពី ២,៥ ទៅ ២,៩ភាគរយ។ គួរបញ្ជាក់ថា កាលពីខែកុម្ភៈ លោកនាយករដ្ឋមន្ត្រីបាននិយាយថា ការព្យាករណ៍កំណើនជាផ្លូវការសម្រាប់ឆ្នាំ២០២៥ គឺស្ថិតនៅចន្លោះពី ១ ទៅ ៣ ភាគរយ៕