ស្ពានអាកាសមរតកតេជោ នឹងសម្ពោធដាក់ឱ្យប្រើបាស់ជាផ្លូវការនៅថ្ងៃទី៧មេសា ឆ្នាំ២០២៥

Narith | ថ្ងៃទី 06 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា

នៅរសៀលថ្ងៃទី៦ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពលី តាមបែបសាសនាដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំ  សេចក្តីសុខសេចក្តីចម្រើនសម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ ក្រោម  អធិបតីភាពសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។
  ពិធីក្រុងពលីជាប្រពៃណីទំនៀមទម្លាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ជម្រាបនិងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដី ឲ្យជួយបីបាច់  ថែរក្សាសមិទ្ធផលថ្មីនេះឱ្យមានក្តីសុខសប្បាយ។
  ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រះមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិ(ផ្លូវ២៧១)ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន ដែលជាស្ពានអាកាស  កម្ពស់២ជាន់ជាលើកដំបូងនៅកម្ពុជា។ លោកស្រី​​ ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាល   រាជធានីភ្នំពេញបានឱ្យដឹងថា៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលា ក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក  ពិសេស ពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ,បុណ្យចូលឆ្នាំ,បុណ្យអុំទូកជាដើម។
ពិធីភ្ជាប់ស្ពានមរតកតេជោជំហានទី២បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ធ្នូឆ្នាំ២០២៤ ក្រោមអធិបតី ភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ាពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC៕