ទីភ្នាក់ងារសារព័ត៌មាន៖ ប្រជាជនប៉ាឡេស្ទីន ១,៩លាននាក់បានផ្លាស់ទីលំនៅ ដោយសារស្ថានការណ៍នៅតំបន់ហ្គាហ្សា

Narith | ថ្ងៃទី 07 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៧ មេសា ២០២៥

អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន WAFA បាននិយាយដោយដកស្រង់ទិន្នន័យរបស់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) ថា ប្រជាជនប្រហែល ១,៩លាននាក់នៃតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងកុមារបានបន្តការផ្លាស់ទីលំនៅដោយបង្ខំ ចាប់តាំងពីជម្លោះកាន់តែធ្ងន់ធ្ងរនៅក្នុងរង្វង់ដែនដីប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ទីភ្នាក់ងារខាងលើនេះបានបន្ថែមថា ការរំលោភលើបទឈប់បាញ់នាពេលថ្មីៗនេះ នៅតំបន់ហ្គាហ្សាស្ទ្រីប បណ្តាលឱ្យមានរលកបន្ទាប់នៃការផ្លាស់ទីលំនៅដែលគ្របដណ្តប់លើមនុស្សជាង ១៤២,០០០នាក់៕