លោក Prabowo Subianto បាននិយាយថា ប្រទេសឥណ្ឌូនេស៊ីចង់បានទំនាក់ទំនងស្មើភាពគ្នា និងមានយុត្តិធម៌ ជាមួយសហរដ្ឋអាម៉េរិក

Narith | ថ្ងៃទី 09 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ មេសា ២០២៥

អន្តរជាតិ៖ លោក Prabowo Subianto ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៉ីបាននិយាយថា ឥណ្ឌូនេស៊ីចង់បានទំនាក់ទំនងមួយដែលស្មើភាពគ្នា និងមានយុត្តិធម៌ជាមួយសហរដ្ឋអាម៉េរិក ហើយនឹងប្រើមធ្យោបាយការទូតដើម្បីដោះស្រាយបញ្ហាពន្ធគយ ៣២ភាគរយដែលរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្រកាសដាក់មកលើប្រទេសមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Prabowo បានបន្តទៀតថា "យើងនឹងបើកកិច្ចចរចាជាមួយសហរដ្ឋអាម៉េរិក។ ពួកយើងចង់បានទំនាក់ទំនងល្អ ទំនាក់ទំនងមានយុត្តិធម៌ និងទំនាក់ទំនងស្មើភាពគ្នាជាមួយពួកគេ"។ ទីក្រុងហ្សាការតា បាននិយាយរួចហើយថា ខ្លួននឹង ជ្រើសរើសយកវិធីសាស្រ្តចរចា ជាជាងការសងសឹងប្រឆាំងទៅនឹងវិធានការពន្ធរបស់អាម៉េរិក ហើយនឹងបញ្ជូនប្រតិភូជាន់ខ្ពស់ទៅកាន់សហរដ្ឋអាម៉េរិក។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីស្ថិតក្នុងចំណោមប្រទេសអាស៊ានចំនួន៦ ដែលបានទទួលរងការដំឡើងពន្ធក្នុងអត្រាខ្ពស់ពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។ វិធានការពន្ធគយនោះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី៩ ខែមេសា នេះតទៅ។ កាលពីឆ្នាំមុនឥណ្ឌូនេស៉ីមានអតិរេកពាណិជ្ជកម្មទំហំ ១៦,៨ពាន់លានដុល្លារជាមួយសហរដ្ឋអាម៉េរិក ដែលជាគោលដៅនាំចេញធំបំផុតលំដាប់ទី៣ របស់ខ្លួន និងដែលបាននាំចូលទំនិញសរុប ២៦,៣ពាន់លានដុល្លារពីឥណ្ឌូនេស៊ី កាលពីឆ្នាំ២០២៤៕