រាជរដ្ឋាភិបាលកំណត់យកវិស័យអាទិភាព ៣ សម្រាប់ជំរុញការវិនិយោគនៅខេត្តភូមិភាគឦសាន

Narith | ថ្ងៃទី 10 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ៩ ៤ ២០២៥
ភ្នំពេញ ៖ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់យកជាវិស័យអាទិភាពដើម្បីជំរុញការវិនិយោគ ក្នុងខេត្តនៅភូមិភាគឦសាន ចាប់ពីឆ្នាំ២០២៥-២០២៨ ខណៈក្នុងអាណត្តិមុនៗរាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដើម្បីតភ្ជាប់ទៅតំបន់ឆ្ងាយៗ។

ថ្លែងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញ ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននៃ ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨»នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កម្មវិធីពិសេស នេះ ត្រូវបានរៀបចំឡើងដោយឈរលើទស្សនទានចំនួន៣រួមមាន៖ ទី១. កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយជាខេត្តដែលមាន មូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយមានភាពប្រទាក់ក្រឡាគ្នា ជាមួយនឹង គោលនយោបាយជាតិនានា។ ទី២. ដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលនាំមកនូវលទ្ធផលរហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន និងទី៣. ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន ជាជាងការវិនិយោគដែលមានលក្ខណៈរាយប៉ាយ និង មិនអាចផ្សារភ្ជាប់គ្នាបាន ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា កម្មវិធីពិសេស»នេះ បានកំណត់យកវិស័យអាទិភាព ចំនួន៣ គឺ៖ កសិកម្ម កសិឧស្សាហកម្ម និង ទេសចរណ៍ ដោយហេតុថា វិស័យទាំង៣នេះ មានលក្ខណៈ សមស្របតាមកត្តាទាយជ្ជទានដែលមានស្រាប់ ក្នុងខេត្តទាំងបួន និង មានភាពបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេស» នេះរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ចំនួន៣ប្រភេទ ក្នុងនោះ រួមមាន៖ ទី១. វិធានការផ្នែកពន្ធដារ និងពន្ធគយ ទី២.ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រា ការប្រាក់សមរម្យ និងទី៣.ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពវិនិយោគឯកជន។ វិធានការទាំងនេះ នឹងត្រូវអនុវត្ត ចំពោះគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់ គម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប និងគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់២០២៨៕