កម្ពុជាបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិ​ឱ្យមានប្រសិទ្ធភាព

Narith | ថ្ងៃទី 07 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៧ ឧសភា ២០២៥ 

MC៖ កម្ពុជាបានបង្ហាញនូវគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុក  ព័ត៌មានអាស៊ានលើកទី១៧។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ (ASEAN Ministers Responsible for Information) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា ការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរ ខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថល និងកម្មវិធីភាពធន់នឹងប្រព័ន្ធ ផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន(Youth Media Lab) ការអភិវឌ្ឍក្របខ័ណ្ឌទំនាក់  ទំនងតំបន់ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មាន ក្លែងក្លាយ។ 
  ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងជូនថ្នាក់ដឹកនាំមកពីបណ្តាប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ពីហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវដល់កិច្ចប្រជុំឱ្យពិនិត្យពិចារណាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
   ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានឆ្នាំ ២០២៥ របស់កម្ពុជា ដោយកត់សម្គាល់ថា អ្នកសារព័ត៌មានជាង ៨១% បានចាត់ទុកសេរីភាពសារព័ត៌មាននៅ  កម្ពុជា មានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាត្រៀមខ្លួន  ក្នុងការ ចែករំលែកបទពិសោធលើការរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន និងបានស្នើឱ្យ  សមាជិកអាស៊ានពិចារណារៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងតំបន់ ដើម្បី  បង្ហាញពីបរិស្ថានបច្ចុប្បន្ននៃលំហសេរីភាពសារព័ត៌មានក្នុងបណ្តាប្រទេសរៀងៗខ្លួន។   
  សូមបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ ត្រូវបានរៀបចំធ្វើឡើងក្រោម  ប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញ  ទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយ ក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន៕