ទេសចរជិត២លាននាក់ បានដើរកម្សាន្ត រយៈពេល ២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

Narith | ថ្ងៃទី 15 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ 

បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថា សម្រាប់រយៈពេល២ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានទាក់ទាញភ្ញៀវទេសចរបានប្រមាណ ១ ៩៤៨ ៨០០ នាក់ ដើរកម្សាន្តយ៉ាងរីករាយ ខណៈភ្ញៀវទេសចរបរទេសមានប្រមាណ ៨ ៨០០នាក់។ 

ក្នុងចំណោមភ្ញៀវទេសចរខាងលើ រួមមានអ្នកទៅលេងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្ត្រីត ចំនួនប្រមាណ ១ ៨៦៩ ០០០នាក់, តំបន់ភ្នំគូលែនចំនួនប្រមាណ ១០ ៧០០នាក់, តំបន់បឹងទន្លេសាប មានចំនួនប្រមាណ ១៣ ៨០០នាក់, បារាយណ៍ទឹកថ្លា ចំនួនប្រមាណ ៨ ៥០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ចំនួន ប្រមាណ ៣៨ ០០០នាក់៕