ប្រទេសឥណ្ឌូនេស៊ីពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកុមារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម

Narith | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលបាននិយាយថា រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងសង្កត់ធ្ងន់លើបទប្បញ្ញត្តិតឹងរ៉ឹង និងបង្កើនការត្រួតពិនិត្យ ដើម្បីការពារកុមារពីខ្លឹមសារបង្កគ្រោះថ្នាក់ និងការគំរាមកំហែងតាមអ៊ីនធឺណិតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន  Xinhua។ លោកស្រីបានបន្តថា "យើងឃើញគ្រោះមហន្តរាយនេះកើតឡើងនៅចំពោះមុខភ្នែករបស់យើង។ កូនៗរបស់យើងបាត់បង់ការផ្តោតអារម្មណ៍ ក្លាយជាអ្នកញៀនប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយកាន់តែងាយរងគ្រោះទៅនឹងការកេងប្រវ័ញ្ចតាមអ៊ីនធឺណិត"។ ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយតំណាងអ្នកផ្តល់សេវាវេទិកាឌីជីថលសកលនៅទីស្នាក់ការកណ្តាលរបស់ក្រសួង លោកស្រីបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់បទប្បញ្ញត្តិតឹងរ៉ឹងដើម្បីធានាសុវត្ថិភាពរបស់កុមារនៅក្នុងប្រព័ន្ធឌីជីថល។ លោកស្រីបានកត់សម្គាល់ថា "នេះមិនមែនគ្រាន់តែការគ្រប់គ្រងលើវេទិកាដោយខ្លួនឯងនោះទេ វាក៏ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីរដ្ឋាភិបាលផងដែរ"។ គួរបញ្ជាក់ថា កាលពីខែកុម្ភៈក្រសួងបានបង្កើតក្រុមការងារមួយ ដើម្បីបង្កើតគោលនយោបាយស្តីពីការពង្រឹងការការពារកុមារនៅក្នុងវិស័យឌីជីថល។ ក្រុមការងារនឹងរួមបញ្ចូលតំណាងមកពីក្រសួងនានា អ្នកសិក្សា អ្នកជំនាញអប់រំកុមារ ស្ថាប័នចិត្តវិទ្យា អង្គការការពារកុមារ និងភាគីពាក់ព័ន្ធផ្សេងទៀត៕