ប្រទេសថៃ កំណត់គោលដៅកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់អាម៉េរិកមកត្រឹម ២០ពាន់លានដុល្លារ

Narith | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ បើយោងតាមប្រធានការិយាល័យសេដ្ឋកិច្ចឧស្សាហកម្មរបស់ក្រសួងឧស្សាហកម្មរបស់ប្រទេសថៃបានឱ្យខឹងថា ប្រទេសនេះមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិកមកត្រឹម ២០ពាន់លានដុល្លារអាម៉េរិក តាមរយៈការនាំចូលផលិតផលពីសហរដ្ឋអាម៉េរិកបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន ១៨,៣% នៃការនាំចេញសរុប ដែលស្មើនឹង ៥៤,៩៦ពាន់លានដុល្លារ។ ក្រសួងពាណិជ្ជកម្មបាននិយាយថា កាលពីឆ្នាំមុនប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកចំនួន ៣៥,៤ពាន់លានដុល្លារ។ គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា ការនាំចេញគ្រឿងបន្លាស់រថយន្តរបស់ប្រទេសនេះ នឹងរងផលប៉ះពាល់ដោយពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក៕