តំបន់សង្ក្រានបាត់ដំបងស្រូបទាញអ្នកមកលេងជាង១លាន១សែននាក់ ក្នុងចំណោមភ្ញៀវជិត២លាននាក់ក្នុងរយៈពេលបីថ្ងៃ

009 | ថ្ងៃទី 16 ខែ មេសា ឆ្នាំ 2025

បាត់ដំបង ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាតំបន់សង្រ្កានបាត់ដំបងដែលដូរទីតាំងពីវិទ្យាល័យនេតយ៉ង់ មកសួនវិមានឯករាជ្យកណ្តាលក្រុងបាត់ដំបងបានស្រូបទាញភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋមកលេងកំសាន្ត រហូតដល់ជាង១លានមួយសែននាក់ ក្នុងចំណោមភ្ញៀវសរុបជាង១លាន៧សែននាក់ ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅខេត្តបាត់ដំបង។ ក្រៅពីនោះភ្ញៀវបានទៅលេងកំសាន្តនៅរមនីយដ្ឋានគោលដៅទេសចរណ៍ចំនួន១១៥កន្លែងដែលបានរៀបចំ និងទីវត្តអារាមជាដើម។ ភ្ញៀវចាប់អារម្មណ៍មកលេងតំបន់សង្រ្កានបាត់ដំបងច្រើនជាងរមនីយដ្ឋានទេសចរណ៍នានា ដោយសាររដ្ឋបាលខេត្ត និងសសយកខេត្តបាត់ដំបង បានរៀបចំកន្លែងកំសាន្តធំៗជាច្រើន ដូចជាតំបន់ត្រជាក់ចិត្ត អមដោយឆាកតន្រ្តីខ្នាតធំ ,តំបន់ពាងទឹកសម្រាប់លេងកំសាន្ត ,តំបន់តន្រ្តីស្រុកស្រែ ដែលមានចងគោមភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍,ការរៀបចំពិពណ៌ម្ហូបអាហារ រូបពស់យក្ស និងផ្លែក្រូច ដូងខ្ទិះ ណែម ទុរេន ខ្នាតយក្សដាក់តាំងបង្ហាញដើម្បីទាក់ទាញផងដែរ។ លោក ហម អរុណអនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានផ្តល់របាយការណ៍ថាឆ្នានេះភ្ញៀវទេចរណ៍ជាតិអន្តរជាតិមកលេងកំសាន្តនៅខេត្តបាត់ដំបងរយៈពេលបីថ្ងៃចំនួនជាង១លាន៧សែនបួនម៉ឺននាក់ ចំនួននេះមានការកើនឡើងជាង៣២ភាគរយ បើធៀបនឹងឆ្នាំមុន ២០២៤ ក្នុងរយៈពេលដូចគ្នា។ មន្ទីរទេសចរណ៍បន្ថែមថាក្នុងចំណោមភ្ញៀវមកលេងកំសាន្តនៅខេត្តបាត់ដំបងរយៈពេលបីថ្ងៃខាងលើមានភ្ញៀវអន្តរជាតិ២៨៨៩នាក់ មានការកើនឡើងជាង១៧ភាគរយ បើធៀបឆ្នាំមុនក្នុងរយៈពេលដូចគ្នា៕ ភី សុខ