វិទ្យុជាតិកម្ពុជា អេង នារីរតន៍
ភ្នំពេញ ៖ នាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ មានករណីអគ្គិភ័យកើតឡើងចំនួន ១០លើក ដោយបានថយចុះចំនួន ១០លើក បើធៀបកាលពីឆ្នាំ២០២៤។
នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥បានឲ្យដឹងថា ក្នុងចំណោមគ្រោះអគ្គិភ័យទាំង១០លើកដែលកើតឡើងនាថ្ងៃចូលឆ្នាំខ្មែរ៣ថ្ងៃនៅទូទាំងប្រទេសនេះគឺរាជធានីភ្នំពេញកើតឡើងច្រើនជាងគេមាន៤ករណី ខណៈខេត្តសៀមរាប និងរតនៈគិរី កើតឡើង២ ករណី ។ ចំណែកខេត្តកំពង់ស្ពឺ និង មណ្ឌលគិរី កើតឡើង ១ករណីដូចគ្នា៕