មន្ត្រីរបស់អាម៉េរិក បានធ្វើដំណើរទៅកាន់អឺរ៉ុប ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន និងអ៊ីរ៉ង់

Narith | ថ្ងៃទី 17 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៧ មេសា ២០២៥

អន្តរជាតិ៖ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាម៉េរិក និងលោក Steve Witkoff បេសកជនសេតវិមានបានធ្វើដំណើរទៅកាន់អឺរ៉ុប សម្រាប់កិច្ចពិភាក្សាកម្រិតខ្ពស់ ផ្តោតលើការបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្រសួងការបរទេសអាម៉េរិកបានឱ្យដឹងថា លោក Rubio និងលោក Witkoff នឹងជួបសមភាគីអឺរ៉ុបនៅទីក្រុងប៉ារីស នៅថ្ងៃពុធ និងព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីសង្គ្រាមអ៊ុយក្រែន។ ប្រភពការទូតបារាំងបានបញ្ជាក់ថា មន្ត្រីការទូតកំពូលរបស់សហរដ្ឋអាម៉េរិកនឹងជួបសមភាគីបារាំងនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាអ៊ុយក្រែន មជ្ឈិមបូព៌ា និងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ ក្នុងកិច្ចប្រឹងប្រែងនេះបានកើតឡើងខណៈរដ្ឋបាលលោក ត្រាំ បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះកង្វះវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន ដោយបានស្តីបន្ទោសទាំងភាពរឹងចចេសរបស់រុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចំពោះការបន្ត និងការរីករាលដាលនៃសង្គ្រាម។ ទន្ទឹមនឹងនេះ រដ្ឋបាលអាម៉េរិកក៏កំពុងជំរុញការស្វែងរកលទ្ធភាពនៃកិច្ចព្រមព្រៀងយូរអង្វែងមួយជាមួយអ៊ីរ៉ង់ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរផងដែរ។ កាលពីថ្ងៃចន្ទលោក ត្រាំ បានគំរាមថា នឹងទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បើគ្មានកិច្ចព្រមព្រៀង ហើយកាលពីថ្ងៃអង្គារ លោកបានបើកកិច្ចប្រជុំជាមួយទីប្រឹក្សាសន្តិសុខជាតិកំពូល ផ្តោតលើបញ្ហានេះទៀតផង៕