សម្តេចធិបតី៖ គ្រប់មូលដ្ឋានទំាងអស់នៅកម្ពុជាគឺមានការអភិវឌ្ឍដូចៗគ្នា

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោករ៉ាត់ សុវណ្ណ (២៩ ០៤ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្រប់មូលដ្ឋានទំាងអស់នៅកម្ពុជា គឺមានការអភិវឌ្ឍដូចគ្នា ដែលធានាបានឧត្តមប្រយោជន៍ និងបំពេញបានតាមតម្រូវការក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ពិត ណាស់តម្រូវការនៅតែមាន ប៉ុន្តែប្រសិនបើគិតថា កម្ពុជា រីកចម្រើនតែនៅរាជធានីភ្នំពេញ កន្លែងផ្សេងទៀតគ្មានការអភិវឌ្ឍសោះតែម្តង ឬភូមិណាមួយគ្មានការអភិវឌ្ឍសោះនោះ សម្តេចមិនជឿឡើយ។
បន្ថែមពីនេះទៀតសម្តេចមិនជឿថា មានភូមិស្រុកណាមួយ នៃខេត្តតាកែវ មិនមានការអភិវឌ្ឍសោះនោះឡើយ។
ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិសរុប៣ខ្សែ មានដូចជាផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន ស្ថិតនៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ ។
 "ក្នុង៤០ឆ្នាំនេះ ការអភិវឌ្ឍ អ្នកណាថាកន្លែងនេះ(ខេត្តតាកែវ) ក្រទៅៗ ខ្ញុំហ៊ានភ្នាល់ រើសគ្រប់ខេត្តទៅ ឱ្យទៅកន្លែងណាក៏ដោយ ទៅចង្អុលបង្ហាញឱ្យខ្ញុំ ភូមិណាក៏ដោយនៅខេត្តតាកែវឥឡូវនេះ ស្រុកណាក៏ដោយ នៅខេត្តតាកែវ ឱ្យមកចង្អុលឱ្យខ្ញុំ បើប្រៀបធៀបពីជំនាន់៨០ មកឥឡូវគ្មានការរីកចម្រើន។
សូមបញ្ជាក់ថា ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាព និងការសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោម ការដឹកនាំដ៏ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបាននិងកំពុងបន្តជំរុញវឌ្ឍនភាពការងារលើគ្រប់វិស័យជាអាទិភាព និងបន្តសម្រេចបាននូវសមិទ្ធផល ធំៗជាច្រើនបន្ថែមទៀត ជាពិសេសការបន្តទាក់ទាញការវិនិយោគ និងទេសចរណ៍ រួមទាំងការបន្ត បង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរ មធ្យោបាយ និងឡូជីស្លឹក សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងទេសចរណ៍នៅ កម្ពុជា ដើម្បីបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕