ខេត្តស្ទឹងត្រែង ប្រកាសបិទការធ្វើនេសាទត្រី សម្រាប់ឆ្នាំ២០២៥

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជាលោកគឹមហឿនថ្ងៃទី ២៩ មេសាឆ្នាំ ២០២៥

ខេត្តស្ទឹងត្រែង៖ ត្រីមេពូជ នៅទន្លេមេគង្គលើ ចាប់ផ្តើមពងកូនពីខែឧសភាតទៅ ហើយអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីខណ្ឌជលផលស្ទឹងត្រែង បានប្រកាសឲ្យ ប្រជាអ្នកនេសាទរួមគ្នាអភិរក្ស ធនធានមច្ឆជាតិ នៅរដូវវាពងកូន  ដោយគ្រាន់តែនាំគ្នាគោរពច្បាប់ជលផលទាំងអស់គ្នា។

ក្នុងសកម្មភាពផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីរដូវបិទនេសាទត្រី នៅខេត្តស្ទឹងត្រែងចាប់ពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ខែកញ្ញា  នៅថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៥នេះ លោកស្រីសំ វិចិត្រ  ប្រធាន  ខណ្ឌជលផលខេត្តបានបញ្ជាក់ថា៖រដូវត្រីពងកូនចូលមកដល់ហើយ ដូច្នេះប្រជាអ្នកនេសាទទាំងអស់  ត្រូវតែនាំគ្នាអនុវត្តន៍សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ឱ្យបានខ្ជាប់ខ្ជួន ។
 លោកពន្យល់ថា៖ ជាមួយនិងការចូលរួមអភិរក្សនេះសូមឱ្យ ភាគីពាក់ព័ន្ធជួយទប់ស្កាត់បទល្មើសផ្សេងៗ   បន្ថែមទៀត។
លោកបន្តថា៖ ប្រជាអ្នកនេសាទ ត្រូវមានឆន្ទៈស្រឡាញ់ធនធានមច្ឆជាតិរបស់ខ្លួន  ជាពិសេសនៅក្នុងរដូវ បិទនេសាទនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍នេសាទ ដែលច្បាប់ហាមឃាត់   ឬលួចចូលទៅធ្វើនេសាទ  ក្នុងអន្លង់អភិរក្ស បង្កផលប៉ះពាល់ត្រីមេពូជ និងសត្វផ្សោត ដែលជារដូវពងកូន ។
 លោក ធឿនសុខលីន អ្នកនេសាទនៅភូមិ ឃុំកោះព្រះ ស្រុកសៀមបូក បានបញ្ជាក់ថា៖ដល់ពេលរដូវ  បិទនេសាទម្ដងៗ  អ្នកនេសាទភាគច្រើនបានចូលរួមអនុវត្តបានល្អ  មិនហ៊ានចេញធ្វើនេសាទ ផ្តេសផ្តាសទេ ។ 
លោកបន្តថា ៖ជាមួយគ្នានេះក៏នៅមានជនសង្ស័យមួយចំនួនបានលួចលាក់ប្រព្រឹត្តបទល្មើស  ហើយប្រជាសហគមន៍ នេសាទ បង្រ្កាបមិនបាន គឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ  ព្រោះបទល្មើសភាគច្រើនធ្វើសកម្មភាព លួចប្រើប្រាស់ឧបករណ៍ឆក់នៅពេលយប់ ឬពេលជិតភ្លឺតែម្ដង ។
  លោកឃិន ម៉ានីប្រធានសហគមន៍នេសាទ នៅចំណុចអូរឡង់ ឃុំអូរម្រះ ស្រុកសៀមបូកខេត្តស្ទឹងត្រែង  បានបញ្ជាក់ថា៖ទោះជាយ៉ាងណាការលួចប្រើឧបករណ៍ នេសាទខុសច្បាប់ ប្រជាសហគមន៍ចុះ  បង្ក្រាប  ជាប្រចាំ ទោះ បីថាឃាត់ខ្លួន ជនសង្ស័យមិនបាន ពេលខ្លះ ក៏យើង រឹបអូសបានឧបករណ៍ល្មើសយកមក កម្ទេចចោលដែរ  ។   
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងនឹងចាប់បិទការនេសាទពីថ្ងៃទី១ ខែឧសភា ដោយសារតែនៅទន្លេមេគង្គ  លើនៃខេត្តស្ទឹងត្រែងត្រីមេពូជចាប់ពងកូនពីខែឧសភានេះទៅ ៕