មន្រ្តីរាជការជាស្ត្រីប្រមាណ៥០រូបមកពីរាជធានីខេត្តចំនួន៨ទទួលបានការបណ្ដុះបណ្ដាលពី“ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាល”

Narith | ថ្ងៃទី 29 ខែ មេសា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ លោក ហាន ឆន មន្ទីរព័ត៌មានខេត្តកែប

កែប៖ មន្រ្តីរាជការជាស្ត្រីប្រមាណ៥០រូបមកពីរាជធានីខេត្តចំនួន៨ ទទួលបានការបណ្ដុះបណ្ដាលពី  “ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាល”  ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នៅមន្ទីរកិច្ចការនារីខេត្តកែប។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល លោកជំទាវ ឃឹម ចម្រើន រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានជំរុញដល់ស្ត្រីជាថ្នាក់ដឹកនាំតាមបណ្តាមន្ទីររាជធានី/ខេត្ត បន្តអនុវត្តន៍តួនាទីឱ្យកាន់តែប្រសើរ ថែមទៀតដោយឈរលើ គុណធម៌ សច្ចៈធម៌ និងសមភាព។

លោកជំទាវលើកឡើងថា៖ វគ្គបណ្ដុះបណ្ដាលស្តីពី “ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាល”  នាពេលនេះ រៀបចំឡើងជូនដល់មន្ត្រីរាជការដែលជាស្ត្រីដែលអញ្ជើញមកពីមន្ទីរកិច្ចការនារីរាជធានី/ខេត្ត ចំនួន ៨ ដែលមាន រាជធានីភ្នំពេញ កណ្តាល មណ្ឌលគិរី កោះកុង តាកែវ ព្រះសីហនុ បាត់ដំបង និង កំពង់ស្ពឺ ក្នុងគោលបំណង គាំទ្រនូវចំណេះដឹង និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានមនុស្ស ការដឹកនាំ និងការគ្រប់គ្រងអំពីការផ្លាស់ប្ដូរអង្គភាព និងអំពីរបៀបរៀបចំកន្លែងការងារប្រកបដោយ កិច្ចសហការល្អ និងផលិតភាពខ្ពស់ ដែលផ្តល់ធនធានចាំបាច់នានា ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកជំទាវ បន្តថា “ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាល” បានចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការគាំទ្រអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការកម្ពុជា ដែលជាតួអង្គដ៏សំខាន់ក្នុងការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ “ភាពជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាល” និងជួយពង្រឹង កែទម្រង់ស្ថាប័ន តាមរយៈការពង្រឹង សមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្ដាញអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាព ធនធានមនុស្សប្រកបដោយភាពជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌ វិជ្ជាជីវៈស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវផងដែរ។

លោកជំទាវ រដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ចូលរួមឱ្យបានគ្រប់សកម្មភាព ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបានជាពុទ្ធិ និងបទពិសោធន៍ថ្មីៗ យកទៅដឹកនាំអង្គភាព និងស្ថាប័ន  របស់ខ្លួន ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែល  មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕