ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់វៀតណាមរំពឹងបានប្រាក់ចំណូល ២៥០លានដុល្លារពីទីផ្សារជប៉ុននៅឆ្នាំ២០២៨

Narith | ថ្ងៃទី 02 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

អន្តរជាតិ៖ ប្រធានសាជីវកម្មបាននិយាយថា សាជីវកម្មបច្ចេកវិទ្យា CMC របស់វៀតណាមតែងតែមើលឃើញប្រទេសជប៉ុនគឺជាទីផ្សារយុទ្ធសាស្រ្តក្នុងអំឡុងពេលសកលភាវូបនីយកម្មរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ យោងតាមសាជីវកម្មនេះខ្លួនមានបំណងចង់មានបុគ្គលិកចំនួន ៥,០០០នាក់នៅឆ្នាំ២០២៨ ដែលក្នុងនោះ ១,០០០នាក់នឹងធ្វើការនៅប្រទេសជប៉ុន។ អាជីវកម្មរំពឹងថាប្រាក់ចំណូលពីទីផ្សារជប៉ុននឹងឈានដល់ ២០០ - ២៥០ លានដុល្លារអាម៉េរិកដែលស្មើនឹង ៥០% នៃប្រាក់ចំណូលសរុបរបស់ខ្លួននៅក្នុងទីផ្សារបរទេស។ ទន្ទឹមនឹងនេះ CMC គ្រោងនឹងវិនិយោគ ១០០ លានដុល្លារអាម៉េរិក ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យខ្នាតតូចនៅក្នុងប្រទេសជប៉ុន ដើម្បីបម្រើតម្រូវការនៃការផ្លាស់ប្តូរឌីជីថល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។ CMC បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រសម្ភារៈបរិក្ខារទំនើបនៅទីក្រុងហូជីមិញ ដើម្បីបើកឱកាសសហប្រតិបត្តិការកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ លោកក៏បានសង្កត់ធ្ងន់លើតួនាទីសកម្មរបស់ CMC ក្នុងការអនុវត្តសកម្មភាពជាក់ស្តែងក្រោមគំនិតផ្តួចផ្តើមរួមវៀតណាម-ជប៉ុន ជាពិសេសលើវិស័យដូចជាការច្នៃប្រឌិត ការផ្លាស់ប្តូរបៃតង ឧស្សាហកម្មគាំទ្រ និងការបណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយគុណភាពខ្ពស់៕