រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូត រួមទាំងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់

Narith | ថ្ងៃទី 03 ខែ ឧសភា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣ ឧសភា ២០២៥ 

MC៖ នៅព្រឹកថ្ងៃទី ៣ ឧសភា ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយ ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា តំណាងស្ថានទូត អាមេរិក ជប៉ុន ឥណ្ឌា អូស្ត្រាលី ឡាវ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំ កម្ពុជា បានអញ្ជើញគោរព វិញ្ញាណក្ខន្ធអ្នកកាសែតដែលស្លាប់ និងបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជាពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ នៅសួនច្បារមុខស្ថានទូតបារាំងប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នេះ ពោលគឺចំនឹង ថ្ងៃនៃទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣២ (៣ ឧសភា ២០២៥) ក្រោមប្រធានបទ «ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ដោយមានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ក្លិបអ្នកកាសែតកម្ពុជា សមាគមអ្នកសារព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាច្រើនរូបទៀត។
  នៅក្នុងឱកាស នោះដែរ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា៖ ថ្ងៃនេះជា ទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣២ យើងទាំងអស់គ្នាបានមកជួបជុំគ្នា ដើម្បីប្រារព្ធពិធី គោរពវិញ្ញាណក្ខន្ធដល់សហសេវិករបស់យើងជាអ្នកកាសែតជាតិនិងអន្តរជាតិដែលបានស្លាប់បាត់បង់ជីវិត ក្នុងអំឡុងពេលចុះបំពេញការងារយកព័ត៌មាននៅក្នុងប្រទេសកម្ពុជាពេលកំពុងឆាបឆេះដោយភ្នក់ភ្លើងសង្គ្រាម ក្នុងទសវត្សរ៍ឆ្នាំ១៩៧០។យើងមកជួបជុំគ្នានៅថ្ងៃនេះ មិនមែនគ្រាន់តែដើម្បីចងចាំនិងរំឭក វិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានស្លាប់នោះទេ ប៉ុន្តែ ដើម្បីគោរពពីវីរភាពរបស់បងប្អូនអ្នកសារព័ត៌មាន ទាំងអស់នេះ ទាំងអ្នកសារព័ត៌មានកម្ពុជានិងអ្នកសារព័ត៌មានបរទេស ដែលបានលះបង់សព្វបែបយ៉ាង រួមនឹងអាយុជីវិតរបស់ពួកគេដើម្បីចុះយកព័ត៌មាន ផលិត និងផ្សាយព័ត៌មានអំពីសង្គ្រាម និងសោកនាដកម្ម របស់កម្ពុជាក្នុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ១៩៧០។ 
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជា បានធ្វើរបាយការណ៍ស្តីពីស្ថានភាព សេរីភាពសារព័ត៌មាន នៅកម្ពុជាឆ្នាំ២០២៥ ដែលធ្វើឡើងដោយមន្ត្រីរបស់ក្រសួងព័ត៌មានផ្ទាល់ ខណៈ ដែលអ្នករៀបចំធ្វើកិច្ចការងារទាំងនេះ គឺមានសមត្ថភាពគ្រប់គ្រាន់ ​ដោយមិនចាំបាច់មានជំនួយពីបរទេស នោះទេ។ របាយការណ៍ស្តីពី «ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥» គឺជាការផ្តោតទៅលើ  អ្វីដែលជាស្ថានភាពពិតប្រាកដ នៅក្នុងប្រទេសកម្ពុជា។ 
ឯកឧត្តម ហ្សាក់ បឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានអរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះនៅក្នុង ទិវាសេរីភាពសារព័ត៌មានពិភពលោក នេះ។ «កាតព្វកិច្ចនៃការចងចាំតម្រូវឱ្យយើងរំលឹកដល់អ្នកសារព័ត៌មានទាំងអស់នេះ ដែលភាគច្រើននៅ ក្មេងនៅឡើយ ហើយដែលបានលះបង់អាយុជីវិត ក្នុងការបម្រើឧត្តមគតិមួយ៖ គឺដើម្បីរាយការណ៍ព័ត៌មាន អំពីភាពភ័យរន្ធត់របស់សង្គ្រាម ដោយសត្យានុម័ត និងក្បែរទីតាំងសមរភូមិបំផុត។ ក្នុងចំណោមពួកគេ មានជនរួមជាតិរបស់ខ្ញុំជាច្រើន»។  ឯ/ឧ ឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា បានលើកឡើងថា ជាមួយភាព ក្លាហាន ពួកគេរំលឹកយើងថា ក្នុងគ្រប់កាលៈទេសៈទាំងអស់ អ្នកសារព័ត៌មានត្រូវតែអាចធ្វើការវិភាគ និង ស៊ើបអង្កេតរឿងរ៉ាវពិភពលោកដោយសេរី និងឯករាជ្យ។គេត្រូវតែការពារអ្នកកាសែតក្នុងស្ថានភាពជម្លោះ៕